ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៥ នាក់ បានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកប្រាសាទបាគង នាថ្ងៃទី ២០ ខែវិច្ឆិកា ព្រឹកមិញនេះ។
របាយការណ៍ប៉ូលិសស្រុកប្រាសាទបាគង បានដឹងថា ករណីនេះ នៅចន្លោះគីឡូលេខ២៩៤. ២៩៥ ភូមិស្វាយជ័យឃុំត្រពាំងធំ លើផ្លូវជាតិលេខ៦ រវាងរថយន្តនិងរថយន្ត ទិសដៅផ្ទុយគ្នា។
របាយការណ៍បន្តថារថយន្តទីមួយម៉ាក HYUNDAI ពណ៌ខៀវពាក់ស្លាកលេខ ស្វាយរៀង3A 0958 សណ្តោងរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A38 36 បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុសអាយុ ២២ ឆ្នាំនៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរមានទិសដៅពីកើត ទៅលិច បុកនិងរថយន្តម៉ាកហ្វរធុនណឺ ពណ៌សពាក់ស្លាកលេខ សៀមរាប 2B4299 បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុអាយុ ៣៣ឆ្នាំ នៅភូមិស្ពានជ្រាវសង្កាត់សៀមរាប ក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរ នៅក្នុងរថន្ត៤នាក់៖
- ឈ្មោះ ស៊ិន ហុកលី ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
- ឈ្មោះ វី វិន ភេទស្រី អាយុ៣២ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
- ឈ្មោះ លី សៀវមី ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)
- ឈ្មោះ សុខ ជា ភេទប្រុសអាយុ៣៧ឆ្នាំ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសស្រាល)។
អ្នកបើកបរ និង អ្នករួមដំណើរ រថយន្តហ្វរធុនណឺ បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ រថយន្តរងការខូចខាតទាំងសាងខាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បី កសាងសំណុំរឿងតាមផ្លូវច្បាប់។ មូលហេតុមូល «រថយន្តធុនធំរបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន»។
បើតាមលោកវរសេនីយ៌ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់បន្ថែមថា ចំពោះហេតុការណ៍នេះ តៃកុងរថយន្តធំ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានផងដែរ៕SRP



