ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២:០៨ ព្រឹក

នាំម្ចាស់ហាងកាហ្វេ មកធ្វើកិច្ចសន្យា កុំឲ្យបើកល្បែងស៊ីសង ដល់អ្នកមកផឹកទៀត

ខេត្តសៀមរាប៖នគរបាលរដ្ឋបាលសង្កាត់គោកចក នៃក្រុងសៀមរាប នៅថ្ងៃទីនៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ បានហៅម្ចាស់ទីតាំងហាងកាហ្វេ មួយកន្លែងមកធ្វើកិច្ចសន្យា កុំឲ្យមានការបើកល្បែងស៊ីសង ដល់អ្នកមកផឹកកាហ្វេ។

ទីតាំងហាងកាហ្វេ ស្ថិតនៅនៅផ្លូវបេតុង ភូមិវាល សង្កាត់គោកក ខាងលិចប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក។

ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា ហាងកាហ្វេ ខាងលើ មានបើកល្បែងភ្នាល់ កម្លាំងប៉ុស្តិ៍បានចុះទៅដល់មជាក់ស្ដែង និង បាននាំម្ចាស់ផ្ទះឈ្មោះ ឃិ សុខាក់ ភេទ ស្រីអាយុ ៦០ឆ្នាំ មកសសកសួរនៅប៉ុស្តិ៍។

ស្ត្រីម្ចាស់ហាងកាហ្វេ បានប្រាប់សមត្ថកិច្ចថា ផ្ទះរបស់គាត់ ពិតជាបានលក់កាហ្វេ លេងអុកចត្រង្គ និងបើកមើល កីឡាប្រដាល់ ជាយូរឆ្នាំមកហើយ គាត់ទទួលភ្ញៀវដែលមកញ៉ាំ កាហ្វេ ជារាងរាល់ថ្ងៃ។ ប៉ុន្តែត្រង់ថាមានអ្នកណាឬជនខិលខូចណា ម្នាក់លួច ភ្នាល់គ្នាលួចលាក់ គាត់មិនបានដឹងនោះទេ។ នៅក្នុងនោះគាត់ក៏មានបិតបម្រាមហាមលេងល្បែងស៊ីសង នៅលើជញ្ជាំង ផ្ទះរបស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ និង បញ្ឈប់អោយមានលេង ល្បែងស៊ីសងទៀត នៅលើទីតាំងហាងកាហ្វេរបស់គាត់។ ក្នុងករណី ដែលនៅតែបន្តសមត្ថកិច្ចនិង សុំគោលការណ៍ថ្នាក់ដឹកនាំចុះបង្ក្រាបយ៉ាងម៉ឺងម៉ាត់តែម្ដង៕SRP

Read Previous

អាជ្ញាធរ ជូនដំណឹង ការរៀបចំបណ្តាញលូ នៃគម្រោងស្ថាបនា ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

Read Next

ប៉ូលិសខេត្តបាត់ដំបង ចាប់ខ្លួនបុរសម្នាក់ ករណី លួចទ្រព្យសម្បត្តិ