ព័ត៌មានទាន់ហេតុការណ៍ :

ស្ត្រីរូបនេះ តែងតែ លួចដោះខ្សែក ក្មេងៗ នៅតាមផ្សារនានា នៅក្រុងសៀមរាប

ពលរដ្ឋស្រុកបន្ទាយស្រី អបអរសាទរ ដល់ប៉ូលិស ដែលបានបង្ក្រាប ល្បែងអាប៉ោង

ជនបរទេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល

«ភ្នំ»មួយចំនួន នៅស្រុកបាណន់ ជិតរលាយបាត់ ពីផែនដី

សម្ដេច ស ខេង ចេញសេចក្ដីណែនាំស្ដីពីការ ចេញចូល ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

លោក អ៊ុន ចាន់ដា អរគុណ សម្ដេច ហ៊ុន សែន ដែលបានឧបត្ថម្ភ ថវិកា សម្រាប់ផ្ដល់ជូន ពលរដ្ឋ ធ្វើចត្តាឡីស័ក

ធ្លាប់លួចបាន ញាម ពេលនេះអស់ល័ក្ខ ដោយកម្លាំងនគរបាល ក្រុងសៀមរាប

អាជីវករ នៅផ្សាលើធំថ្មី ទទួលបានម៉ាស

អាជ្ញាធរខេត្តសៀមរាប អរគុណ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ឧបត្ថម្ភថវិកានិងម៉ាស ដើម្បីផ្តល់ជូន ប្រជាពលរដ្ឋ

លោកហ៊ុន ម៉ានី៖ ខ្ញុំសូមសំដែងនូវ មនោសញ្ចេតនា យ៉ាងជ្រៀលជ្រៅ បំផុត ជូនចំពោះ ក្រុមគ្រូពេទ្យជួរមុខ

ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ៩:២៣ ព្រឹក

លោកជុំ កុសល៖ ការពិតកម្ពុជា ប្រសិនបើគ្មាន បុរសខ្លាំងម្នាក់នេះ ស្រោចស្រង់ទេ មិនដឹងថា នឹងទៅជាយ៉ាងណា?

«សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល តាមរយ:ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកបានសរសេរសំណេរមួយ នៅថ្ងៃនេះថា៖ «ការពិត កម្ពុជាប្រសិនបើគ្មានបុរសខ្លាំងម្នាក់នេះស្រោចស្រង់ទេ មិនដឹងថានឹងទៅជាយ៉ាងណា?»

លោក ជុំ កុសល បានសរសេរបន្តថា៖ គាត់ខ្លាំងដើម្បីបុព្វហេតុតែមួយគត់គឺ «ជាតិ សាសនា ព្រះមហាក្សត្រ »។ ដោយសារតែភាពខ្លាំងរបស់គាត់នេះហើយ ទើបអាចនាំកម្ពុជា អោយបានស្គាល់ សន្តិភាពពិតប្រាកដ ដែលក្នុងប្រវត្តិសាស្ត្រ រាប់រយឆ្នាំកន្លងមក មាតុភូមិដ៏កំសត់មួយនេះ មានតែការបែកបាក់ប៉ុណ្ណោះ ! ។ បច្ចុប្បន្ន គាត់នៅតែខ្លាំងនិងបន្តខ្លាំង ដើម្បីទប់ស្កាត់ រាល់ការប៉ុនប៉ង បំផ្លាញកម្ពុជា ជាថ្មី ពីពួកប្រតិកិរិយាខាងក្រៅ និងក្រុមអាយ៉ងនៅខាងក្នុង។ ភាពខ្លាំងរបស់គាត់ គឺជាគោលដៅ វាយប្រហារនិងផ្តួលរំលំ ពីក្រុមដែលមិនចង់អោយ កម្ពុជាបានសុខ។

លោក ជុំ កុសល បានបន្តទៀតថា៖ ពួកគេពិតជាព្យាយាម ម្តងហើយ ម្តងទៀត គ្រប់យុទ្ធសាស្ត្រ និងផែនការរបស់គេ ដើម្បីផ្តួលរំលំ បុរសខ្លាំងកម្ពុជារូបនេះ តែការព្យាយាមនោះ ក៏ត្រូវបរាជ័យ ជាបន្តបន្ទាប់ ក្រោមស្នាដៃបុរសខ្លាំងយើង។ ត្រូវដឹងថា ពួកប្រតិរិយាខាងក្រៅ និងអាយ៉ង របស់គេនៅតែមានមហិច្ឆតា បន្តយុទ្ធសាស្ត្រ បំផ្លាញកម្ពុជា មិនបញ្ចប់ឡើយ ដើម្បីផលប្រយោជន៍គេ។ ដូច្នេះចូរយើងត្រូវនាំគ្នា នៅជាមួយ«បុរសខ្លាំង» កម្ពុជារបស់យើង ដើម្បីការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ អោយបានស្ថិតសេ្ថរជានិរន្តរ៍។ ជាមួយគ្នានេះ យើងប្រឆាំងដាច់ខាត ចំពោះក្រុមឧទ្ទាម ដែលកំពុងតែមានសកម្មភាព នៅខាងក្រៅ ដើម្បីរិះរកមធ្យោយបំផ្លាញកម្ពុជា៕SRP

«លោក ជុំ កុសល រដ្ឋលេធិការក្រសួងព័ត៌មាន»

Read Previous

ភរិយា «មេដឹកនាំកម្ពុជា» បានទទួលសញ្ញាបត្រ និងលិខិតប្រកាសគោរមងារ ជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃវេទិការភាព ជាអ្នកដឹកនាំប្រចាំតំបន់ អាសុី-ប៉ាសុីហ្វិក

Read Next

អភិបាលខេត្តសៀមរាប កោតសរសើរ កម្លាំងសមត្ថកិច្ច ដែលបានសហការគ្នា ទប់ស្កាត់ បង្ក្រាបបទល្មើស បានល្អ