ខេត្តសៀមរាប៖ការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាងសាខាខេត្តសៀមរាប លោកញ៉ែម សំណាង បានចាត់តាំងលោកសឹង្ហ សំរឹទ្ធិ អោយដឹកនាំក្រុមការងា រ និងមានការចូលរួម ពីក្រុម យុវជន សសយក ស្រុក បានចុះនាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋ កំពុងជួបជីវភាពខ្វះខាតចំនួន២០គ្រួសារ និងប្រជាការពារ០២គ្រួសារ នៅ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ថ្ងៃទី២២ ខែវិច្ឆិកានេះ។
លោក សឹង សំរិទ្ធ បានថ្លែងថា៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបានមជ្ឈដ្ឋាន ទូទៅចាត់ទុកថា ជាចលនាមនុស្សធម៌ ដែលសកម្មនៅក្នុងសង្គម ក្រុមយុវជនបានធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួន គ្រប់ច្រកល្ហក នៅទីជនបទដាច់ស្រយាល ទូទំាងប្រទេស ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុង ប្រឈមមុខ និងការខ្វះខាត ដូចជាចាស់ជរា ជនក្រីក្រ ទុរគតជន ស្រ្តីមេម៉ាយ ជនពិការ មជ្ឈមណ្ឌលក្មេងកំព្រា និងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ) ជួយព្យាបាលជំងឺ ដល់ពលរដ្ឋ និងបងប្អូនកងទ័ព ព្រមទំាងប្រជាពលរដ្ឋដែលជួប ហេតុការផ្សេងៗទៀត…។
លោក សឹង សំរិទ្ធ បានបន្តថាអំណោយ ដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ កំឡុងពេលកូវីដ១៩នាពេលនេះ គឺជាការចូលរួម មួយចំណែកដើម្បីកាត់បន្ថយការលំបាករបស់បងប្អូន។
លោក ហ៊ុន ប៉ូគា តំណាង លោ កពៅ ស៊ា ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយឃុំ ប្រាសាទ បានថ្លែងអំណរគុណ ដល់ ក្រុមការងារ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ជាចលនា មនុស្សធម៌ ដែលសកម្ម នៅក្នុងសង្គម បានធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួន គ្រប់ច្រកល្ហក ទូទំាងប្រទេស ហើយថ្ងៃនេះផងដែរ បានចុះនាំយកអំណោយ ជូនដល់ ប្រជាពលរដ្ឋ កំពុងជួបជីវភាពខ្វះខាត នៅឃុំប្រាសាទ ស្រុកវ៉ារិនផងដែរ។
អំណោយ ក្នុងមួយគ្រួសារទទួលបានរួមមាន៖
ទី១.អង្ករ១ការ៉ុងស្មើទម្ងន់ ២៥គីឡូក្រាម
ទី២.ទឹកស៊ីអ៉ីវ១យួរ ស្មើ៦ដប
ទី៣.ទឹកត្រី១យួរ ស្មើ៦ដប
ទី៤.ត្រីខ១ដុំ ស្មើ១០កំប៉ុង
ទី៥.ស្កសរ ១គីឡូក្រាម
ទី៦.អំបិល១គីឡូក្រាម
ទី៧.ទឹកសុទ្ធ១យួរ
ទី៨. ប៉ីចេង ១ថង់
ទី៩. ថវិកា មួយចំនួន។
លោក ហ៊ុន ប៉ូគា ឧប្ថមបន្ថែម ២០ម៉ឺនរៀល ក្នុងមួយគ្រួសារទទួលបាន១០០០០រៀលផងដែរ៕SRP










