ខេត្តកំពង់ចាម៖នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានការលួច លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់)ភ្នាល់ដាក់លុយ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានដឹកនាំកំលាំងអធិកាដ្ឋានសហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាល ជាលា សំបូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រាំង និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។
សមត្ថកិច្ច បានចុះទៅបង្ក្រាបដល់ទីតាំងជល់មាន់នោះភ្លាមៗ ដោយទីតាំងនោះ ផ្លូវចូលមានការលំបាកធ្វើដំណើរ ពេលសមត្ថកិច្ចចុះទៅដល់ ក្រុមពួកលួចលេងល្បែងជល់មាន់ទាំងនោះ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន÷
– ម៉ូតូចំនួន១០គ្រឿង
– មាន់ជល់ចំនួន ០២ក្បាល
– ជញ្ជីងថ្លឹងមាន់ចំនួន ០១
– កន្រ្តកដាក់មាន់ចំនួន ០៦។
ចំពោះវត្ថុតាងបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកបាធាយ ដេីម្បីធ្វេីការស្រាវជ្រាវបន្ដ៕SRP




