មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានយកសោរ សរសេរឈ្មោះ លើកជញ្ជាំងថ្ម មួយកន្លែងនៅតំបន់ ប្រាសាទអង្គរវត្ត។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ដោយ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា។
ពលរដ្ឋម្នាក់នោះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាបុរសរូបនេះបានយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្ម ដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាល ឡើងពីក្តាបែន។ ទោះយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅ ទស្សនា ប្រសាទបន្តផងដែរ៕SRP



