មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តព្រះវិហារ៖បុរសពីរនាក់ បានទាស់សម្ដីគ្នា ឈានដល់កាប់សម្លាប់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព។
យោងតាមរបាយការណ៍ របស់ស្នងការ នគរបាល ខេត្តព្រះវិហារបានឲ្យដឹងថានៅវេលាម៉ោង០១និង៣០នាទី ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានកើតឡើង ករណីឃាតកម្ម ០១លើក នៅចំណុចវាលលោមនាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសែនរុងរុងរឿងបួន ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបង្កឡើងដោយឈ្មោះសារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិពយតា សេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតផ្គាក់ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ រ៉ា ប៊ីប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ា រិន ខេត្តសៀមរាប ចំនួន០២កន្លែង(ត្រូវចំគល់កករមួយកន្លែង និងគុម្ពត្រជៀកផ្នែកខាងស្តាំមួយកន្លែង) បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ «មូលហេតុទំនាស់ពាក្យសម្តី» អ្នកទាំង០២នាក់ មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុ។
ក្រោយប្រព្រឹត្តជនបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋាន នគរបាលស្រុកជាំ ក្សាន្តដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ ចំណែក ជនរងគ្រោះបាន ប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕SRP



