មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ស្រ្តី០២នាក់ និងប្រុស០១នាក់ ករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការធ្វើឡើងនៅម៉ោង១៤និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចនៅក្នុងហេតុការបង្ក្រាបបានឲ្យដឹងថាករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់តូច ទូរស័ព្ទ ដៃចំនួន០៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំសម្រាប់ការផលិតគ្រឿងផងដែរ។ ទោះយ៉ាងណារបាយការណ៍ នៅមិនទាន់បញ្ជាក់ឈ្មោះ ជនសង្ស័យនៅឡើយទេ។សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP


