ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៩:៣៩ ល្ងាច

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា «ត្រូវចូលរួមការពារសន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ» និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្ស សម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឱ្យបានត្រឹមត្រូវ ការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់លក្ខន្តិកៈរបស់ កងយោធពលខេមរភូមិន្ទ និងជំរុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋ នៅតាមបណ្ដាកងឯកភាពឱ្យបានល្អ។

លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងយោធពលខេមរភូមិន្ទ គ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់អនុវត្តន៍ តួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅដល់ដំណើរការ កំណែទម្រង់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និងសម្រេចបានលទ្ធផលគួរជាទីមោទន និងបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិ មាតុភូមិ នាពេលកន្លងមក។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រកាស លោក ខឹមជា សាឃឿន ត្រូវបានប្រកាស ចូលកាន់មុខតំណែង នាយសេនាធិការកងទ័ពជើងគោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងរបាយការណ៍ស្វាគមន៍ របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ពីការរីកចម្រើន លើគ្រប់ផ្នែក របស់ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានភាពម្ចាស់ការ បំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍន៍សង្គមជាតិ រួមទាំងកិច្ចសហការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

សូមជម្រាបថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួស នាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ៕SRP

Read Previous

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

Read Next

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត