មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ទីតាំងលក់សំបកកង់រថយន្តយីហោ លួង ឃីន
ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងប្ដឹង លោកលួង ឃីន ថៅកែលក់សំបកង់រថយន្ត ខាងកើតផ្សារលើធំថ្មី ទៅសាលាក្រុងសៀមរាប ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត។ នេះបើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល«បណ្ដាញសៀមរាបប៉ុស្ដិ៍ ទទួលបាន» ខាងក្រោមនេះ សម្លេងម្ចាស់បណ្ដឹង៖
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា«ខ្ញុំឈ្មោះ ម៉ក់ សំអឿន និងប្រពន្ធឈ្មោះ ប្រាក់ សុផល»
អាស័យដ្ឋានបច្ចុប្បន្ន នៅផ្លូវសុខសាន្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លេខទូរស័ព្ទទំនាក់ទំនង : ០១២ ៦៣០ ២៩០, ០១៦ ៦៣៦ ១៣៨
សូមគោរពជូន
«លោក អភិបាល នៃគណៈអភិបាលក្រុងសៀមរាប»
កម្មវត្ថុ៖សុំប្តឹងឈ្មោះ លួង ឃីន ម្ចាស់ក្បាលដីលេខ២៨១ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ករណីសង្ស័យសាងសង់សំណង់ពុំមានច្បាប់អនុញ្ញាត។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូន លោក អភិបាល នៃគណៈ អភិបាលក្រុងសៀមរាប មេត្តាជ្រាបថា៖ ខ្ញុំជាម្ចាស់ក្បាលដីលេខ២៦៨ បានសង្កេតឃើញថា ឈ្មោះ លួង ឃីន ជាម្ចាស់ក្បាលដីលេខ២៨១ កំពុងសាងសង់សំណង់បន្ថែមលើសំណង់ចាស់ ដែលមានគ្រោងឆ្អឹង ដែកខ្ពស់ទៅលើ ហាក់មិនមានភាពរឹងមាំ សំណង់ដល់ព្រំរបងនិងមិនមានហ៊ុំព័ទ្ធ សំណាញ់ការពារជុំវិញ ការដ្ឋានឡើយ។ មិនតែប៉ុណ្ណោះសំណង់នេះ មានកម្ពស់ ដល់ទៅដប់ពីរម៉ែត្រ ដែលធ្វើឲ្យរំខានដល់ការធ្វើអាជីកម្មរបស់យើងខ្ញុំ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាព យើងខ្ញុំសូមគោរពស្នើសុំលោក អភិបាល នៃគណៈ អភិបាលក្រុង មេត្តាចាត់មន្ត្រីជំនាញ ដើម្បីចុះពិនិត្យលក្ខណៈបច្ចេកទេស និងមានវិធានការផ្លូវច្បាប់ ក្នុងករណីសំណង់នេះ ពុំមានលិខិតអនុញ្ញាតសាងសង់ និងណែនាំម្ចាស់សំណង់ ឱ្យអនុវត្ត ឱ្យបាន ត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នានាដែលនៅជាធរមាន។
អាស្រ័យហេតុដូចបានគោរពជម្រាប ជូនខាងលើ សូមលោកអភិបាល នៃគណៈ អភិបាលក្រុង មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ សូម លោក អភិបាលក្រុង មេត្តាទទួលនូវការគោរពអំពីខ្ញុំ។
ជុំវិញការរងបណ្ដឹងពីពលរដ្ឋនេះ លោក លួង ឃីន ម្ចាស់ទីតាំងលក់បំបកកង់រថយន្តបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទថា៖ ខាងក្រោមនេះសម្លេង លោក លួង ឃីន៖
ជុំវិញការសាងសង់សំណង់នេះ លោក ស៊ី សាយ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បាន គូរបញ្ជាក់ថា៖ ខ្ញុំ អោយមន្ត្រីជំនាញចុះទៅមើល»៕SRP



