ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៩:០១ ល្ងាច

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ បាននឹងកំពុងយាយីសកលលោក ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងសកលលោកទាំងមូល រួមទាំងកម្ពុជាផង។

ថវិកាឆ្នាំ២០២១គឺជាថវិកាសម្រាប់ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

 

រដ្ឋសភាគំាទ្រសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ និងសេចក្តីព្រាងច្បាប់ដទៃទៀត ដែលមានសារៈសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំាងក្នុងនិងក្រៅប្រទេស។ សូមជម្រាបថាសេចក្តីព្រាងច្បាប់៦ ទៀតដែលរដ្ឋសភាលើកយកមកពិភាក្សានាពេលនេះមាន៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

២-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។

៣- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

– ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ

– ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៦- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕SRP

Read Previous

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

Read Next

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់