មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
«សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៥ខែ វិច្ឆិកា ឆ្នាំ២០២០»
ភ្នំពេញ៖ក្នុងពិធីអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នៅវិមានសន្តិភាព នាព្រឹកមិញ សម្តេច ហ៊ុន សែន បានថ្លែងថា៖ សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា៖ នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។
នាយករដ្ឋមន្ត្រីបានរំលឹក ពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣វិច្ឆិកា កន្លងទៅនេះ យើងបានបញ្ចប់រួចរាល់ហើយ តាមបណ្តាខេត្តមួយចំនួននោះ។ សម្តេចតេជោ ក៏សូមអរគុណចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័ក គ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវ ឱ្យគោរពវិធានការការពារ ជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាក ជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើង ជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងាកឺមានការកើនឡើង ១៨%។ សម្តេចបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើន របស់ប្រទេសយើង នាពេលខាងមុខ៕SRP
