មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖ពលរដ្ឋ ម្ចាស់លុយ បានចាប់ខ្លួនស្ត្រីម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធ លួចលុយ របស់គាត់ ហើយព្យាយាមគេចខ្លួន។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប។
ជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លួចបានកើតឡើង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុច តូបលក់ដូរ ឈ្មោះសេកក្នុងផ្សាទឹកវិល ក្នុងភូមិប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រងសៀមរាប ខណៈពេលដែលជនរងគ្រោះ ឈ្មោះ ឡាន ប៉ាច ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដាក់ថង់លុយលើតុ ក្នុងតូប ហើយរវល់តែតថ្លៃឥវ៉ាន់ ជាមួយនឹងអ្នកលក់ ជន សង្ស័យ ក៏លួចយកលុយសរុបចំនួន ១៨៦៨៦០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយរៀល)។
ស្ត្រីរូបនេះបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ(ថង់ប្រាក់) របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP