សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅ ថ្ងៃទី២៦ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការ ជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន។
ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អៃ អូន ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរធ្វើស្រែ មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុកចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
ទី២ ឈ្មោះភូ សុភក្រ័ ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរកម្មករសំណង ទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
ដកហូតវត្ថុតាងបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ០២កញ្ចប់ មានទម្ងន់ទម្ងន់០.៤ក្រាម និងទូរស័ព្ទ០១គ្រឿង។
បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ចាត់ការតាមនិតិវិធីច្បាប់៕SRP
