ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:១៣ ព្រឹក

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សខេង បានសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

សម្ដេច ស ខេង បន្តថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរី ដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាព ដ៏ស្រស់ត្រកាលនេះ ក៏ត្រូវបានក្រសួងបរិស្ថាន រកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញ ក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេចប្រគល់ ជូន ក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យស្រាវជ្រាវ ករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធ មួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ ផងដែរ។
សម្ដេចថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចបប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃនេះ រៀបចំឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង៤ផ្សេងទៀត រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងយុត្តិធម៌។

សម្ដេចបានសង្កត់ធ្ងន់ថា
ដោយសារមានការជាប់ពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចបានអនុញ្ញាតឱ្យអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធផ្សេងទៀត ដូចជាខេត្តរតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ ព្រមទាំងបណ្ដាប្រធានមន្ទីរពាក់ព័ន្ធនៃខេត្តទាំងនោះផងដែរ ក្នុងន័យរួមគ្នាដើម្បីពង្រឹងតួនាទី និងភារកិច្ចរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។

ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហា ដែលបានកើតឡើងនោះ សម្ដេច បានមានប្រសាសន៍ថាមន្រ្តីទាំងនោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។

សម្ដេចបានគូសបញ្ជាក់ថាអ្វីដែលក្រុមការងារបានសម្រេចពាក់ព័ន្ធនឹងចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសនោះ គឺជាការអនុវត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា«ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើង ទាំងអស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត….»

សម្ដេចបានបន្តថាឆ្លងតាមការសិក្សាស្រាវជ្រាវលើករណីនេះ មានការពាក់ព័ន្ធនឹងការនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ, កិច្ចសហការក្នុងការអនុវត្តច្បាប់ និងតាមដានត្រួតពិនិត្យពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទាំងភាពស្អាតស្អំ និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ភ្នាក់ងារកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន។
ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំផែនការប្រើប្រាស់ ដីធ្លីស្របតាមការរីកចំរើន របស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធ មានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍ សហគមន៍ ជនជាដើមភាគតិច ផងដែរ៕SRP

Read Previous

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

Read Next

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម