មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញ ស្លាប់ អណ្តែតក្នុងទឹកអូរ យ៉ាងអាណោចអាធ័មក្រោយពេលចេញទៅឆក់ត្រី បាត់ខ្លួនអស់២យប់។
ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅនៅចំណុច អូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន សោម អាយុ ២៨ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារឆក់ឧបករណ៍ម៉ូទ័រឆក់ត្រី របស់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ SRPដោយប៊ុនថេត
