ព័ត៌មានទាន់ហេតុការណ៍ :

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់

ម៉ូតូបើកលឿន បុកអ្នកដើរ ស្លាប់ម្នាក់ នៅស្រុកស្វាយលើ

លោកហ៊ុន ម៉ានី ចុះពិនិត្យ ការស្ថាបនាផ្លូវ នៅក្រុងសៀមរាប

ចាប់បុរសម្នាក់ នៅស្រុកបាគង ករណីលួច

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កន្លងមកទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត

ហែលឆ្លងទឹកស្ទឹងទំនប់តាគង់ មកដល់កន្លែងជ្រៅ បណ្តាលអោយលង់ស្លាប់

អ្នកតវ៉ា វិលត្រឡប់ទៅវិញ ក្រោយមន្ទីរការងារ សន្យាថា រកដំណោះស្រាយជូន

សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមចូលរួម រំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតចំពោះ លោក ជាង សុខា ដែលបានទទួលមរណភាព

អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

សម្ដេច ស ខេង បង្ហាញលទ្ធផល ក្រុមការងារដោះស្រាយ មតិយោបល់ ឬសំណូមពរ នៅក្នុងទំព័រហ្វេសប៊ុក រយៈពេល៦ខែ

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:១២ ល្ងាច

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់ការណែនាំ ឱ្យក្រុមការងារ ទាំងអស់ ត្រូវខិតខំផ្សាភ្ជាប់ការដឹកនាំ និងការងាររបស់ខ្លួន ទៅនឹងជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ ឱ្យបានល្អ ធ្វើអំពើល្អជាមួយប្រជាជន ឱ្យបានច្រើន ចៀសវាងការគៀបសង្កត់ គំរាមកំហែង ឬប្រសិនបើពួកគាត់ជួបនៅបញ្ហាណាមួយ ត្រូវខិតខំដោះស្រាយ តាមសមត្ថកិច្ចឱ្យបានល្អ និងយុត្តិធម៌។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ឬក៏គណបក្សនោះទេ ត្រូវតែបន្តចុះមកមូលដ្ឋានជាទៀងទាត់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះតាមរយៈសកម្មភាពនេះហើយដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្ស អាចប្រមូលបាននូវអ្វីដែលជាកិច្ចការសំខាន់សម្រាប់ពលរដ្ឋ ហើយដោះស្រាយឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

សម្ដេចក៏បានបន្តលើកឡើងអំពីកិច្ចការពារធនធានធម្មជាតិ ដោយសម្ដេចបានដៅចំៗថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថាការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះគឺជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ។

ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិនេះ សម្ដេចក្រឡាហោមបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិ ដូចជាព្រៃឈើជាដើម អាចពិចារណារៀបចំប្រតិទិនទៀងទាត់ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ។

សម្ដេចបានហៅថាធនធានធម្មជាតិថា«ជាទ្រព្យសម្បត្តិដូនតារបស់យើង» ដោយសម្ដេចបន្តដោយរំលឹក«ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិន ហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថាតើលុយនោះបានមកពីណា? ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១លុយដូនតា ទី២លុយយើង និងទី៣លុយកូនចៅយើង»។

សម្ដេចបានពន្យល់ទៀតថា «លុយដូនតា គឺសំដៅដល់ធនធានធម្មជាតិ មានព្រៃភ្នំជាដើមដែលអាចទាក់ទាញការវិនិយោគ មិនមែនបានពីការកាប់ឈើលក់នោះឡើយ។ លុយយើង គឺលុយដែលបានមកពីការខិតខំប្រឹងប្រែងវិនិយោគបានផលចំណេញ មានពន្ធ មានការងារធ្វើជាដើម និងលុយកូនចៅយើង គឺសំដៅដល់លុយដែលបានខ្ចីសម្រាប់យកមកអភិវឌ្ឍ ហើយកូនចៅយើងជាអ្នកបន្តទទួលខុសត្រូវ ដែលការខ្ចីនោះត្រូវមានដែនកំណត់ ហើយប្រទេសណាក៏ធ្លាប់ និងកំពុងជំពាក់បំណុលគ្នាទៅវិញទៅមកដែរ»។

មុននឹងបញ្ចប់សម្ដេចក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ សមាជិក សកម្មជន គណបក្សទាំងអស់ ខិតខំបំពេញតួនាទី ភារកិច្ច និងការទួលខុសត្រូវដែលថ្នាក់ដឹកនាំគណបក្សប្រគល់ជូនឱ្យបានល្អ ដើម្បីបន្តឈានទៅទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបន្តឈានទៅទទួលបានជោគជ័យថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខ។

សម្ដេច មានប្រសាសន៍យ៉ាងដូច្នេះនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ម្សិលមិញ ក្នុងពេលអញ្ជើញជាអធិបតីពិធី សម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្រួលផ្ទេរពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ហើយឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានកែសម្រួលមកជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី៕SRP

Read Previous

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

Read Next

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង