មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តព្រះវិហារ៖បុរសជាប្ដីនិងប្រពន្ធបានស្លាប់ភ្លាមៗ ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍របស់នគរបាល ស្រុកគូលែន បានឲ្យដឹងថា ករណី បង្កឡើងដោយ រថយន្តមួយគ្រឿង បុក ជាមួយម៉ូតូ ក្នុងដំណើរបញ្ច្រាសទិគ្នាបណ្តាល អោយ ស្លាប់មនុស្ស ២នាក់ ជាអ្នកបើកបរម៉ូតូ។
ជនរងគ្រោះទី១មាន ឈ្មោះ ម៉ៅ ស្រស់ ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅ ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរម៉តូម៉ាកហុងដា C ១២៥ សេរី ឆ្នាំ២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខ «បាត់ដំបង ១A ២៨៨៧» ម៉ូតូរងការខូចខាតធ្ងន់។ អ្នករួមដំណើរមាន ឈ្មោះ សុខឃា ភេទស្រី អាយុ ៣៣ ឆ្នាំត្រូវជាប្រពន្ធ រស់នៅភូមិឃុំដូចគ្នា ពាក់មួក សុវត្ថិភាពទាំងពីនាក់។
ចំណែកអ្នកបើកបររថយន្ត មាន ឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបុគ្គលិក ក្រុមហ៊ុន បំពង់ទីបជ័រ មិនមានរបួស បើករថយន្ត ម៉ាកISUZU ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ២AS 8762 ខូចខាតមុខផ្នែកខាងឆ្វេង។
បើតាមរបាយការណ៍បន្តថាមូលហេតុ គ្រោះថ្នាក់ចរាចរណ៍ នេះគឺដោយសារ រថយន្តបើកបរលឿនមិនប្រុងប្រយ័ត្ន ហើយក៏រ៉េចង្កូតចូលទៅចំណែក ផ្លូវខាងម៉ូតូហើយបុកជនរងគ្រោះតែម្តង។
ចំពោះវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក។ ចំណែកអ្នកស្លាប់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកណើត៕SRP


