មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តកណ្ដាល៖កុមារីម្នាក់ ព្រោះតែមានជាភាពក្រីក្រ បានដើរសន្សំស្ពៃនិងរាវខ្ចៅ រហូតលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
យោងតាមរបាយការណ៍ របស់ប៉ូលិសស្រុកលើកដែក បានឲ្យដឹងថា នៅចន្លោះម៉ោង ០៨.០០នាទីព្រឹក ដល់ម៉ោង១០.៣០នាទីថ្ងៃ ច័ន្ទទី៣០ ខែ វិច្ជិកា ឆ្នាំ២០២០ នៅចំណុច ក្នុងស្រះស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ មានករណីលង់ទឹកស្លាប់ម្នាក់។
ជនរងគ្រោះ មានឈ្មោះ រ៉េត មករា (ហៅខ្វិន )ភេទ ស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរសន្សំស្ពៃ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
របាយការណ៍បានបន្តថា យោងតាមលិខិតសំណូមពររបស់ ឈ្មោះ មិន សាវឿន ភេទស្រីអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួល មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះ បញ្ជាក់ថា៖កូនស្រីរបស់គាត់ពិតជាលង់ទឹកប្រាកដមែន។
ថ្ងៃទី៣០ ខែ វិច្ឆិកា ២០២០ វេលាម៉ោងប្រហែល៧ជាង ជនរងគ្រោះ បានទៅសន្សំស្ពៃ និងរាវខ្ចៅ ជាមួយម្តាយ នៅចណុចក្បែរស្រះទឹកក្រោយភូមិស្ពានដែក ពេលម្តាយកំពុងអោន ធ្វើស្មៅ ជនរងគ្រោះ ក៏បានចុះទៅរាវខ្ចៅ ក្នុងស្រះក្បែរនោះ ដោយពុំមានអ្នកណាដឹងឡើយ។ លុះដល់ម៉ោងប្រហែល១០ជាង ម្តាយបាត់កូនស្រី ក៏នាំគ្នាដើររក ទើបបានដំណឹងពីក្មេង ឈ្មោះ ស្រីនុច ដែលរាវខ្ចៅ ជាមួយគ្នាប្រាប់ថា បងស្រី មករា (ហៅខ្វិន)លិចទៅក្នុងទឹកបាត់ហើយ។ គ្រាន់តែបានដំណឹងភ្លាម ម្តាយនិងអ្នកជិតខាង ក៏នាំគ្នាមុជ រាវរក ក្នុងស្រះក៏ជួបជនរងគ្រោះ បានស្លាប់ក្នុងទឹកស្រះទៅហើយ ក៏បានស្រង់ក្មេងរងគ្រោះ ឡើងគោក។
ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមៗ ផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើពិនិត្យ សាកសព ប៉ុន្តែត្រូវម្តាយជនរងគ្រោះ សំណូមពរមិនអោយធ្វើការពិនិត្យលើសាកសពឡើយ នឹងបានសុំយកសពកូនមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP



