មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប បានណែនាំ អោយអាជ្ញារធរ ភូមិសង្កាត់ទាំង១២ បន្តធ្វើសកម្មភាព ពិនិត្យមើល ការអនុវត្តន៍វិធានការណែនាំរបស់ ក្រសួងសុខាភិបាល នៅតាមទីកន្លែងប្រជុំជន ដូចជាទីផ្សារ ទីអារាម នឹងហាមដាច់ខាត មិនអនុញ្ញាត អោយមានការរៀបចំ ពិធីផ្សេងៗ ដែលមានការជួបជុំ មនុស្សច្រើន ចាប់ពីពេលនេះរហូតដល់មានការណែនាំថ្មី ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
អាជ្ញាធរបានបន្តថា ក្នុងខណៈពេលនេះ មិនមែនជាពេល ទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ! តែជាពេល ដែលយើងត្រូវរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងយកឈ្នះជម្ងឺកូវីដ-១៩។
សូមជម្រាបថានៅពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០២០ម្សិលមិញ ដើម្បីរួមចំណែក ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានចាត់តាំងឱ្យក្រុមការងារ នាំម៉ាសនិងជែលលាង សម្អាតដៃ ចែកជូនដល់ បងប្អូនមន្ត្រីនៅតាមការិយាល័យ នៃរដ្ឋបាលក្រុងសៀមរាប និងកម្លាំងទាំងបីប្រភេទ ចំណុះឲ្យគណៈបញ្ជាការឯកភាព នៃរដ្ឋបាល ក្រុងសៀមរាប។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលក្រុងសៀមរាប ក៏បានណែនាំអោយអាជ្ញារធរភូមិសង្កាត់ទាំង១២ បន្តធ្វើសកម្មភាព ពិនិត្យមើល ការអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីកន្លែងប្រជុំជន ដូចជាទីផ្សារ ទីអារាម នឹងហាមដាច់ខាត មិនអនុញ្ញាតអោយមានការរៀបចំពិធីផ្សេងៗដែលមានការជួបជុំមនុស្សច្រើន ចាប់ពីពេលនេះរហូតដល់មានការណែនាំថ្មី ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ក្នុងស្ថានភាពបែបនេះ មានតែការខិតខំប្រឹងប្រែង រួមគ្នាតែប៉ុណ្ណោះ ទើបអាច ជួយអោយ យើង ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា៕SRP



