សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តបាត់ដំបង៖ក្រុមហ៊ុនមួយដែលបាន ប្រើគ្រឿងចក្រកាយ ស្តារបឹងបុរាណ តាគម កំពុងរងការរិះគន់ថា មិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
បឹងខាងលើស្ថិតនៅត្រង់ចំណុច ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជុំវិញការរិះគន់នេះ លោកមុិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់អ្នកយកព័ត៌មានថា ករណីគ្រឿងចក្រ ជាច្រើនគ្រឿង នៅត្រង់ចំណុចខាងលើ គឺបានចូលមកធ្វើការស្តារបឹងតាគម នេះ ចាប់តាំងពីដើមខែ៦ឆ្នាំ២០២០ មកម្លេះ ។ មួយវិញទៀតបញ្ហាស្តារបឹងនេះ ជាការស្នើសុំ ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីស្តុកទឹកប្រើប្រាស់ នារដូវប្រាំងរីងស្ងួតជាដើម។ល។
លោកបន្តទៀតថា ចំពោះការស្នើសុំ របស់បងប្អូនប្រជាពលរដ្ឋ ខាងស្រុក ក៏បានស្នើសុំ បន្តទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប: ពីព្រោះបឹងតាគម ជាស្រះបុរាណ តាំងពីយូលង់ណាស់មកហើយ និងមានការឯកភាពពីលោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទៀតផង។ ហើយការស្តារបឹង តាគមនេះ មានផ្ទៃដីចំនួន១០ហិកតា និងមានជម្រៅ៦ម៉ែត្រ និងមានលិខិតអនុញ្ញាត ត្រឹមត្រូវ និងបញ្ចប់នៅចុងខែមួយ២០២១ ខាងមុខនេះ។ ចំណែកបរិវេណស្រះ ដែលកំពុងធ្វើស្តារបឹងសព្វថ្ងៃនេះ ខាងស្រុកនិងរៀបចំដាំកូនឈើព័ទ្ធជុំវិញ ធ្វើជាកន្លែងទេសចរណ៍ ព្រោះទីនោះជាប់ទៅនឹងប្រាសាទឯកភ្នំ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តជាតិមកទស្សនា នៅទីនោះ តែម្តង។
លោកអភិបាលស្រុក បានបញ្ជាក់ថា ដោយឡែកការលើកឡើង ពីពលរដ្ឋ ថាមានឡានដឹកដីជាច្រើនគ្រឿង បើកបរលឿនៗ និងហុយ មកលំនៅដ្ឋាន របស់ពួកគាត់នោះ គឺខាងស្រុកបានទទួលស្គាល់ហើយ គឺមានឡានខ្លះគោរពនិងខ្លះទៀតក៏មិនគោរពដែរ។ តែខាងសាលាស្រុកក៏បានណែនាំ ទៅដល់ម្ចាស់ឡាន ដែលបានមកធ្វើអាជីវកម្មទាំងអស់ មកធ្វើកិច្ចសន្យា។ ហើយសំណូមដល់ម្ចាស់អាជីវកម្ម មេត្តាណែនាំដល់កូនចៅនិងគោរព ទៅតាមតាមការណែនាំ របស់អាជ្ញាធរស្រុក។ ទី១ពេលដឹកដីចេញពីរណ្តៅដី ត្រូវឲ្យតាកុងឡាននីមួយៗ គ្របតង់ជាប្រចាំ ដើម្បីកុំឲ្យធ្លាក់ដី ជ្រុះតាមផ្លូវសាធារណ: ពីព្រោះខ្លាចមានភ្លៀង មករអិលដល់អ្នកធ្វើដំណើរ តាមដងផ្លូវជាយក្សថាហេតុ។
សូមបញ្ជាក់ថា នៅពេលក្រុមការងារព័ត៌មាន ចំនួន៣អង្គភាព កំពុងតែចុះផ្តិត យករូបភាពដែលគ្រឿងចក្រ កំពុងស្តារបឹងតាគម ស្ថិតនៅត្រង់ចំណុចខាងលើ ក៏ស្រាប់តែមាន បុរសម្នាក់មិនដឹងថាគាត់ជានរណាទេ ជិះម៉ូតូមួយគ្រឿងពណ៌ស្បង់ លោកមកក្បែរឡាន រួចលួចថតឡាននិងរូបថតអ្នកសារព័ត៌មាន ទាំង៣នាក់តែម្តង ដោយនៅពុំទាន់ដឹងថា ថាបុរសនោះ នោះថតយករូប ទៅធ្វើអ្វីនោះទេ។
ជាចុងក្រោយដើម្បី ធានាបាននូវសុវត្តិភាព ការធ្វើដំណើរ ក៏ដូចជាចុះយកព័ត៌មាន ជួយសង្គម អ្នកសារព័ត៌មាន សូមជូនដំណឹងនេះ ទៅដល់អាជ្ញាធរឃុំ ស្រុក និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ជ្រាប ដោយក្តីអនុគ្រោះ៕SRPដោយប៊ុនថេត


