សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តបាត់ដំបង៖មានការលើកឡើងថា វង់ល្បែង បៀរ អាប៉ោង មួយកន្លែង បានបើកលេងស៊ីសង់ យ៉ាងពពាក់ពពូន ដោយមិនខ្លាចការ បង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ច ជាពិសេស ការប្រមូលផ្ដុំគ្នា មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។
ទីតាំងវង់ល្បែងនេះ ស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពើជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
យោងតាមប្រភពពីក្រុមអ្នកដែលញៀនល្បែងបានឲ្យដឹងថា វង់ល្បែង អាប៉ោង នៅចំណុចខាងលើនេះ បានបើកលេង ជាយូមកហើយ ដោយមានអ្នកចូលទៅលេង រៀងរាល់ថ្ងៃ។
ករណី វង់ល្បែងអាប៉ោង នេះ អ្នកព័ត៌មាននៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ នៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល។
ពាក់ព័ន្ធ នឹងល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រពីជើង រំពឹងថាសមត្ថស្រុក និងខេត្តបាត់ដំបង នឹងមានការបង្ក្រាប ជាក់ជាមិនខាន។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញថា លោកបានដាក់បទបញ្ជា តាមអធិការ គ្រប់ស្រុករួចរាល់អស់ហើយ គឺមិនអនុញាត ឲ្យមានការបើកលេងល្បែងសុីសង តាមមូលដ្ឋាន ជាដាច់ខាត។
លោកបន្តទៀតថា ដោយអនុវត្ត ការពារសុវត្ថិភាព នៅតាមភូមិឃុំ សហគមន នៅតាមមូលដ្ឋាន មិនឲ្យមានការជួបជុំគ្នា ចាប់ពី២០នាក់ឡើងទៅ នឹងត្រូវនៅឃ្លាត ពីគ្នាជានិច្ច ដើម្បីទប់ស្កាត់ការពារកូវីដ-១៩ផងដែរ៕SRPដោយប៊ុនថេត

