មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖បុរសម្នាក់ធ្លាប់លួចបាន ក៏ញាម បម្រុងមកលួចទៀត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន។
មន្ត្រីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានជាប់ពាក់ព័ន្ធ នឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឳ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូង ខេត្តសៀមរាប ពីបទប៉ុនប៉ង រំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។
មន្ត្រីនគរបាលបញ្ជាក់ថា៖ បន្ទាប់ពីទទួល សេចក្តី រាយការណ៍ ពីស្ត្រីម្នាក់ នៅពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថា បានឃើញបុរស រូបនេះ ជិះម៉ូតូ នឹងធ្លាប់ចូលកន្លែងខ្លួនធ្វើការ នៅចំណុច ហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង សៀមរាប កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានលួចយកទូរស័ព្ទរបស់គាត់ ក៏ត្រូវបាននគរបាល សង្កាត់សៀមរាប និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយ លោក វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល ក្រុងសៀមរាប បាន ចាប់ខ្លួននៅថ្ងៃទី ២ វិច្ឆិកា ម្សិលមិញ។
សមត្ថកិច្ច ដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន អស់ នូវលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខ ៥១៦៥៣ ដែលលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
ករណី នេះ ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តសៀមរាប ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕SRP




