មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖ទីតាំងវង់ល្បែងមួយកន្លែង ត្រូវបានប៉ូលិសស្រុកបន្ទាយស្រី ចុះបង្ក្រាប នឹងឃាត់ខ្លួន អ្នកលេង៤នាក់។ នគរបាលបានឲ្យដឹងថាអ្នកលេងដែលសមត្ថកិច្ចចាប់បានទី១មានឈ្មោះម៉ៅចិន ភេទស្រីអាយុ៤៤ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាមស្រុកបន្ទាយស្រី ខេត្តសៀមរាប (ទទួលសារភាពថាពិតជាបានលេងពិតប្រាកដមែន)។
ទី២ ឡាយសៀវហុង ភេទស្រីអាយុ៤២ឆ្នាំនៅភូមិខ្នាររង្វាស់ ឃុំឃុនរាម (អ្នកលេង)។
ទី៣ សួនសាវួន ភេទស្រីអាយុ៥៨ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាម (អ្នកលេង)។
ទី៤ ព្រឿនសឿន ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិកំព្រហ្មឃុំឃុនរាម(អ្នកលេង)។
ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង កំរាលភ្នែកអាប៉ោងមួយ-ចានអាប៉ោងដែលមានកម្របពណ៌ខៀវមួយផងដែរ។ បើតាមសមត្ថកិច្ចថាក្រោយសាកសួរ ជនសង្ស័យទាំង៤នាក់ ត្រូវបាន អប់រំណែនាំជាលើកទី១ឲ្យវិលត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថាហេតុការណ៍នេះ ធ្វើឡើងថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចព្រៃក្រោយ ផ្ទះឈ្មោះតាប៉ក់ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជុំវិញការបង្ក្រាបវង់ល្បែងស៊ីសង អាប៉ោងនេះ ពលរដ្ឋ បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះ នគរបាលស្រុកបន្ទាយស្រី ដែលបានអនុវត្តភូមិ ឃុំ មានសុវត្ថិភាព តាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ៕SRP