ព័ត៌មានទាន់ហេតុការណ៍ :

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

ខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជន

ចងគំនុំ កាប់ច្រឡំ ចំប្អូនជីដូនមួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

អាជ្ញាធរខេត្តព្រះវិហារ ប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដី នៅតាមបណ្តាក្រុង-ស្រុក

សម្ដេចហ៊ុន សែន ប្រកាសបន្តកាត់បៀវត្ស ៧ខែទៀត ជូនក្រសួងសុខាភិបាល

សម្តេច ហេង សំរិន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគីនាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់

សេចក្តីប្រកាសព័ត៌មាន អាយស៊ីស៊ី អង្គរ-សំបូរព្រៃគុក ថ្ងៃទី២៦-២៧ ខែមករាឆ្នាំ២០២១

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៤:០១ ល្ងាច

សកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកគូលែន ចូលមក ខេត្តសៀមរាប កើតមានយ៉ាងអនាធិតេយ្យ

ខេត្តព្រះវិហារ៖មានការលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើ នៅស្រុកគូលែន ខេត្តព្រះវិហារចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ បានកើតមានយ៉ាងពេញបន្ទុក ខណៈសមត្ថកិច្ចជំនាញពិសេស រដ្ឋបាលព្រៃឈើ នៅតែមិនមានការបង្ក្រាប។

ប្រភពរាយការណ៍ពីស្រុកគូលែនបានដឹងថា ការដឹកជញ្ជូនឈើ នៅស្រុកគូលែន ចេញទៅខេត្តសៀមរាប បានកើតមាន ជារៀងរាល់ថ្ងៃ បើទោះបីនៅតាមដងផ្លូវមានស្នាក់ការ សមត្ថកិច្ច បណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែអាចដឹកជញ្ជូនឈើបានដោយរលូនដដែល។

ជាក់ស្តែង នៅរសៀល ថ្ងៃទី០៤ធ្នូ ២០២០ ម្សិលមិញ មានគោយន្តដឹកឈើចេញ ពីភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ចំនួន០២គ្រឿង បម្រុងទៅខេត្តសៀមរាប ប៉ុន្តែត្រូវបានរដ្ឋបាលព្រៃឈើស្រុកគូលែន ចាប់ឃាត់បាន ខណៈអ្នកសារព័ត៌មាន បានសុំអន្តរាគមន៍ សុំឲ្យជួយបង្ក្រាប។ ក៏ប៉ុន្តែខណៈរដ្ឋបាលព្រៃឈើ កំពុងតែនាំគោយន្តដឹកឈើ ទាំង២គ្រឿង ទៅស្នាក់ការស្រាប់តែ គោយន្តដឹកឈើ មួយគ្រឿង ត្រូវបានបើកទៅទម្លាក់ឈើ តាមផ្ទះពលរដ្ឋ ហើយរត់បាត់តែម្ដង។

ពាក់ព័ន្ធជុំវិញករណីនេះ ជំនាញរដ្ឋបាលព្រៃឈើមិនបានអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ថតយករូបភាព គោយន្តដឹកឈើ មួយគ្រឿងដែលបានរឹបអូស យកទៅទុកមនៅស្នាក់ការរដ្ឋបាលព្រៃឈើនោះទេ។

សូមជម្រាបថា បើទោះបី មានការរឹតបន្តឹង ពីអាជ្ញាធរខេត្តព្រះវិហារ ឲ្យទប់ស្កាត់ ការដឹកជញ្ជូនឈើ យ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញ សកម្មភាព ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅ ខេត្តសៀមរាប កើតមានយ៉ាងអនាធិបតេយ្យដដែល៕SRP

Read Previous

ស្ត្រីរូបនេះ តែងតែលួចដោះខ្សែក ក្មេងៗ នៅតាមផ្សារនានា នៅក្រុងសៀមរាប

Read Next

លោកឃឹម ហ្វីណង់ បកស្រាយបញ្ហា គម្រោងអភិវឌ្ឍដីឡូត៍ នៅក្នុងស្រុកបន្ទាយស្រី