សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំបានបកស្រាយបំភ្លឺបន្តិច លើបញ្ហាគម្រោងអភិវឌ្ឍដី ទាំងឡាយ នៅក្នុងស្រុកបន្ទាយស្រី ដើម្បីជម្រះឱ្យអស់មន្ទិលសង្ស័យ និងឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ មកលើរដ្ឋបាលស្រុក។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងថា៖ កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រី បានផ្អាករាល់គម្រោងអភិវឌ្ឍដីទាំងអស់ នៅក្នុងស្រុកជាបណ្តោះអាសន្នសិន ដោយសារតែបានរកឃើញថាសុទ្ធតែមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការហាមឃាត់នេះ គឺដើម្បីធានា និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ តែប៉ុណ្ណោះ ចៀសវាងទទួលរងផលប៉ះពាល់ ខាតបង់ទ្រព្យសម្បត្តិ ពីការទិញ ឬវិនិយោគ ទៅលើគម្រោង ដែលមិនមានបទដ្ឋានត្រឹមត្រូវ ឬជាគម្រោងដែលជាប់គាំងមិនដំណើរការ។
ជំហរតឹងរុឹងរបស់រដ្ឋបាលស្រុក គ្រាន់តែដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ នៃគោលការណ៍បច្ចេកទេស និងលក្ខខណ្ឌតម្រូវនៃច្បាប់តែប៉ុណ្ណោះ មិនមែនមានន័យថា ស្រុកបន្ទាយស្រី មិនស្វាគមន៍អ្នកវិនិយោគនោះទេ ហើយក៏មិនមានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ដីទាំងអស់ សុទ្ធតែជាគម្រោងដែលមានបញ្ហានោះដែរ។ ក្រុមហ៊ុនមួយចំនួន ដែលសុទ្ធសឹងតែជាគម្រោងខ្នាតធំ មានភាពច្បាស់លាស់ត្រឹមត្រូវ និងបានផ្តល់ការសហការ យោគយល់ តាមសំណូមពររបស់រដ្ឋបាលស្រុក និងយល់ព្រមរង់ចាំបំពេញនីតិវិធីខាងផ្លូវច្បាប់ រួចជាមុនសិន មុននឹងប្រកាសលក់ជាផ្លូវការ។
រដ្ឋបាលស្រុក តែងព្យាយាម លើកទឹកចិត្តដល់រាល់ការវិនិយោគ មក ក្នុងបន្ទាយស្រី និងផ្តល់កិច្ចសហប្រតិបត្តិការ ជាដៃគូយ៉ាងជិតស្និទ្ធ ព្រោះគោលដៅចុងក្រោយនៃការអភិវឌ្ឍ គឺគ្មានអ្វីក្រៅពីការទាក់ទាញ អ្នកវិនិយោគ មកក្នុងស្រុក ដើម្បីផ្លាស់ប្តូរជីវភាព របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ និងមុខរបរនោះឡើយ។ ហេតុដូច្នេះហើយទើបរដ្ឋបាល ស្រុកបានសម្រួល និងអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីមួយចំនួន ដាក់ពាក្យស្នើសុំសាងសង់សំណង់ក្រោម ៥០០ម៉ែត្រការ៉េ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងរៀបចំប្រព័ន្ធផ្លូវ-ភ្លើងនៅក្នុងបរិវេណដីគម្រោងរបស់ខ្លួនជាបណ្តើរៗ ដើម្បីចំណេញពេលវេលា ក្នុងអំឡុងពេលដែលត្រូវរង់ចាំលិខិតអនុញ្ញាតជាផ្លូវការ។
សូមបញ្ជាក់ថា ដរាបណា រដ្ឋបាលស្រុក មិនបានអនុញ្ញាត ឱ្យលើកផ្លាកផ្សព្វផ្សាយ ប្រកាសលក់ជាផ្លូវការ ឬផ្ទេរកម្មសិទ្ធិជូនក្នុងទម្រង់ដីឡូតិ៍ ការសម្របសម្រួល ជូនលើការរៀបចំទីតាំងមុនគឺត្រឹមត្រូវ ស្របទៅតាមនីតិវិធីច្បាប់ និងស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលស្រុកទាំងស្រុង ហើយក៏ជាសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ក្នុងការស្នើសុំធ្វើលើដីកម្មសិទ្ធិរបស់ខ្លួនផងដែរ។
លោកឃឹម ហ្វីណង់ លើកឡើងយ៉ាងដូច្នោះ នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២០ ម្សិលមិញ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានបើកផ្លូវថ្មីប្រវែង ៥គីឡូម៉ែត្រមួយខ្សែ និងគម្រោងអភិវឌ្ឍ ដីដំបូងបង្អស់នៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ផ្លូវក្រាលគ្រួសក្រហមទទឹង១០ម៉ែត្រនេះ គឺជាអំណោយរបស់«ក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា» ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ដែលដំបូងឡើយគ្រោងធ្វើឡើងត្រឹមប្រវែង ១គីឡូម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែឆ្លើយតបតាមការសំណូមពរររបស់រដ្ឋបាលស្រុក ដើម្បីតភ្ជាប់ផ្លូវម៉ាឡេជាមួយនឹងភូមិត្បែង ក្រុមហ៊ុនក៏បានសម្រេចបន្ថែមប្រវែង ៤គីឡូម៉ែត្រទៀតរហូតដល់ព្រៃសហគមន៍ ឱ្យបានជាប្រយោជន៍រួមទៅដល់សហគមន៍ និងធ្វើឱ្យបងប្អូនអ្នកត្បែងមានផ្លូវថ្មីមួយទៀត ដែលចំណេញពេលធ្វើដំណើរដល់ទៅជិត ២០គីឡូម៉ែត្រ។
លោក ឃឹម ហ្វីណង់ បន្តថាក្នុងនាមរដ្ឋបាលស្រុក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ប៊ុនណារិទ្ធិ ឌីណា ដែលបានបង្ហាញពីឆន្ទៈនៃភាពជាដៃគូអភិវឌ្ឍន៍សាធារណៈឯកជនយ៉ាងពិតប្រាកដ ដោយបានចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផង និងបំពេញកាតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ផង។ រដ្ឋបាលស្រុកជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីទាំងអស់នៅក្នុងស្រុកចាប់យកទម្រង់បែបនេះក្នុងការអនុវត្តគម្រោងរបស់ខ្លួន និងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ទិញឬវិនិយោគលើគម្រោងដែលមានការទទួលខុសត្រូវបែបនេះផងដែរ៕SRP














