មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
«លោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទំនប់ម្កាក់ កាលពីថ្មីៗនេះ»
ខេត្តសៀមរាប៖ទំនប់បឹងម្កាក់ ជាកន្លែង អាចស្ដុកទឹក ទុកបានរាប់លានម៉ែត្រគូប សម្រាប់ បម្រើ លើវិស័យកសិកម្ម នឹងបានក្លាយជាកន្លែងកម្សាន្ត បែបធម្មជាតិ បម្រើ អោយភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅកម្សាន្ត
សប្បាយ ផងដែរ។
ទំនប់ម្កាក់ នេះមានចម្ងាយ ជាង៧០គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ស្ថិតនៅទិសខាងកើត ក្នុងភូមិបឹងម្កាក់ ឃុំគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាមរាប។
ទំនប់បឹងម្កាក់ ជាជំនួយ របស់ក្រុមហ៊ុនចិនមួយបានស្តុកទឹកទុក សម្រាប់ស្រោចស្រប់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ បានប្រមាណ១០ឃុំក្នុងស្រុកជីក្រែង ដោយអាជ្ញាធរ បានអនុញ្ញត ឲ្យប្រជាពលរដ្ន សាងសង់កញ្ចុះ នៅលើ ទំនប់បឹងម្កាក់នេះ ដើម្បីលក់ដូរ នំចំណីរ អាហារ បែបធម្មជាតិ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មក កម្សាន្ត នៅទំនប់ម្កាក់ អាចជិះទូក ក្នុងបឹង គយគន់សម្រស់ធម្មជាតិ អ្នកនេសាទត្រី សត្វស្លាប ផលដំណាំកសិកម្ម និងវាលស្រែ របស់កសិករជាដើម។
តែអ្វីដែលគួអោយទាក់ទាញនោះ គឺត្រីធម្មជាតិ និងមាន់ ទា របស់អ្នកភូមិ នៅទីនោះ ក៏មានឱរស់ជាតិឆ្ងាញណាស់ដែរ។ ចំណែកខ្យល់វិញ គឺត្រជាក់ស្រឹប បែបធម្មជាតិ ដែលបានបក់ពីលើផ្ទៃទឹកបឹង ដ៏ធំល្វឹងល្វើយ គួរអោយចាប់ចិត្តដឹតអារម្មណ៍។
បើនិយាយពីហត្ថរចនាសម្ព័ន្ធ វិញ បានរៀបចំដោយយកចិត្តទុក ទាំងគ្រោងទំនប់ និងផ្លូវចូលមានភាពស្អាតបាទ មានសន្តិសុខល្អ។ ចំណែកតម្លៃម្ហូបអាហារ នៅទីនោះវិញ មិនសូវថ្លៃទេ សមល្មម ទទួលយកបាន ម្យ៉ាងទៀត ភ្ញៀវទេសចរណ៍ អាចសម្រាកកម្សាន្ត នៅលើកញ្ចុះ និងផ្ទះបណ្តែតទឹក បានយ៉ាងត្រជាក់ចិត្តល្ហឹម។
សូមបញ្ជាក់ថា បឹងទំនប់បឹងម្កាក់ កសាងឡើងក្នុងឡុងឆ្នាំ ១៩៧៣ ប៉ុន្តែត្រូវបានទុកចោល លុះដល់ ឆ្នាំ២០១៦នេះ អាជ្ញាធរស្រុកជីក្រែង ខេត្តសៀមរាប បានឯកភាព ឲ្យក្រុមហ៊ុនចិនមួយជួយកសាងឡើងវិញ ដើម្បីបម្រើ ដល់វិស័យកសិកម្ម និងទេសចរណ៍ ក្នុងខេត្តសៀមរាបនេះ៕SRP







