ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:១៤ ព្រឹក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញលិខិត ក្នុងឱកាសទិវាអន្ដរជាតិក្រោមប្រធានបទ“ស្ម័គ្រចិត្តរួមគ្នាយើងអាចធ្វើបាន”

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ“ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន”។

ក្នុងឱកាសនៃការប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២០  ដែលកម្មវិធីអ្នកស្ម័គ្រចិត្ត របស់អង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ របស់សហព័ន្ធអន្ដរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាសមាគមជាតិមានអ្នកស្ម័គ្រចិត្តនៅក្នុងជួរគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មានយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តនៅជួរមុខក្នុងសហគមន៍ សារុបប្រមាណ ៥ម៉ឺននាក់ ខ្ញុំសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងមោះមុត ចំពោះប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ដែលមានគោលបំណងអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋទូទៅនៅលើសកលលោកចូលរួមដោយស្ម័គ្រចិត្ត ចងកម្លាំងសាមគ្គីភាព ចែករំលែកក្ដីស្រលាញ់ និងស្នាមញញឹមក្នុងកិច្ចសហការជាមួយគ្នាយ៉ាងជិតស្និទ្ធប្រមូលផ្ដុំការឆ្លើយតបជារួម និងជាសកលពីសហគមន៍ជាតិ-អន្ដរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួនទៀត។

ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជម្នះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជម្នះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។

ជាក់ស្ដែងនៅព្រះរាជាណាចក្រកម្ពុជាយើង ទន្ទឹមនឹងសេចក្ដីសម្រេចជាយុទ្ធសាស្ដ្ររបស់ រាជរដ្ឋាភិបាលរួមជាមួយវិធានការជាក់លាក់ និងម៉ឺងម៉ាត់ជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដូចជាក្នុងការឆ្លើយតបទឹកជំនន់ថ្មីៗនេះ យើងបានឃើញសន្ទុះនៃការចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងគ្រប់ស្រទាប់នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិ- ថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរសជន វិស័យឯកជន មន្ដ្រីរាជការ ចលនាយុវជន។ល។ ចងជាកម្លាំងសាមគ្គីភាព ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំជួយសម្រាលបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋាភិបាល។ ក្នុងនោះកម្លាំងស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់តាំងពីគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ដ្រី យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹម ក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្ត វិធានការនានារបស់ក្រសួងសុខាភិបាល ជួយសម្រាលជីវភាពបង-ប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយការទទួលខុសត្រូវខ្ពស់។ ជាការពិតណាស់ ដោយសារស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ក្នុងការស្ម័គ្រចិត្តរបស់បង-ប្អូនរួមជាតិនេះហើយ ទើបព្រះរាជាណាចក្រកម្ពុជាយើងសម្រេចបានជោគជ័យក្នុងគ្រោះមហន្ដរាយទឹកជំនន់កន្លងមក និងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងបញ្ចប់បានព្រឹត្តិការណ៍ ៣ វិច្ឆិកា បានដោយជោគជ័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាប្រទេសលេខ១ នៅអាស៊ី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយនឹងជោគជ័យនេះ ខ្ញុំសូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឱ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។

ថ្វីត្បិតយើងសម្រេចបានជោគជ័យគួរជាទីមោទក តែយើងមិនត្រូវស្កប់ស្កល់នឹងជ័យជម្នះនេះឡើយ«យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ពុំទៅណាឆ្ងាយពីយើងឡើយ»

ពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាននិងកំពុងតែស្រែកអំពាវនាវដោយទទូច និងអង្វរករសុំឱ្យបង-ប្អូនរួមជាតិបន្ដយកចិត្តទុកដាក់លើកកម្ពស់អនាម័យ អនុវត្តវិធានការជាបន្ដបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសរក្សាបានភាពនឹងនរ មិនតក់ស្លុត ភ័យស្លន់ស្លោ ឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ត្រូវបង្កើនការយកចិត្តទុកដាក់ កែប្រែទម្លាប់ផ្ទាល់ខ្លួន និងគ្រួសារមក«រស់នៅធម្មតា តាមបែបគន្លងថ្មី»។

អាស្រ័យហេតុនេះ ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ២០២០ ក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន»ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាលអំពាវនាវដូចតទៅ៖

  1. សូមគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ដ្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បន្ដពង្រឹង ពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត អំពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាពិសេសវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មិនឱ្យកើតមានក្នុងសហគមន៍
  2. សូមបង-ប្អូនរួមជាតិ ដែលប៉ះពាល់ផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ សូមទៅធ្វើតេស្ដជាបន្ទាន់ និងស្ម័គ្រចិត្តធ្វើចត្តាឡីស័កឱ្យបានគត់មត់ និងត្រឹមត្រូវ ដើម្បីបង្ការការចម្លងទៅបង-ប្អូន ក្រុមគ្រួសារខ្លួន និងអ្នកដទៃទៀត
  3. សូមបង-ប្អូន ដែលមានពាក់ព័ន្ធដោយប្រយោល ស្ម័គ្រចិត្តក្នុងការធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវនិងគត់មត់ បង-ប្អូនដែលខ្វះលទ្ធភាពសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល
  4. សូមបង-ប្អូនរួមជាតិទូទាំងប្រទេស រួមកម្លាំងសាមគ្គីភាពស្ម័គ្រចិត្តរួមគ្នាឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងបន្ដសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានលំនឹងសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងការអភិវឌ្ឍក្នុងប្រទេសយើងក្រោមម្លប់សន្ដិភាព​តាមរយៈសារលិខិតមួយនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា បង-ប្អូនគឺជាកម្លាំងចលករស្ម័គ្រចិត្តទាំងអស់ ពិតជាយល់ច្បាស់ និងបន្តផ្សព្វផ្សាយទៅកាន់សមាជិកគ្រួសារ បងប្អូន មិត្តភ័ក្តិ និងសហគមន៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរជ័យ សិរីមង្គលមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ជនរួមជាតិ អ្នកស្ម័គ្រចិត្ត យុវជន យុវនារីទាំងអស់ សូមប្រកបតែនឹងសេចក្តីសុខចម្រើន និងបន្ដរួមគ្នាស្ម័គ្រចិត្ត យើងអាចធ្វើឱ្យសហគមន៍សុខសាន្តរីកចម្រើនលើគ្រប់វិស័យ៕SRP

Read Previous

ឃាត់ខ្លួន៤នាក់ នៅខេត្តសៀមរាប ករណីគ្រឿងញៀន

Read Next

សាហាវព្រៃផ្សៃ វាយសម្លាប់ លោកយាយអាយុជាង៧០ នៅឃុំតាយ៉ែក ខេត្តសៀមរាប ប្លន់យកមាស និងប្រាក់អស់ពីខ្លួន