សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖លោកយាយម្នាក់ មានវ័យជាង៧០ ឆ្នាំ ត្រូវបាន ជនដៃដល់វាយសម្លាប់ ប្លន់យកមាសនិងប្រាក់អស់ពីខ្លួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាករណីលួចមានស្ថានទម្ងន់ទោស«ប្លន់សម្លាប់»។
របាយការណ៍បានបង្ហាញថានៅវេលាម៉ោង ១៩និង៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណី លួចមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចាក់ និងវាយសម្លាប់ ទៅលើ ជនរងគ្រោះបណ្តាលអោយស្លាប់ ពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុក (ដោយមានស្នាមរបួសជាំនៅលើមុខនិងភ្នែកដោយមានស្នាមចាក់នៅត្រង់សៀតផ្កានិងថ្ពាល់ចំនួន០២កន្លែង មានស្នាមរឹតកករ)ក្នុងខណៈពេលដែលជនរងគ្រោះ បានទៅមើលស្រែគាត់នៅចំណុចកើតហេតុ។
ជនរងគ្រោះឈ្មោះ មឿង ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលអោយបាត់បង់សម្ភារ ដែលនៅជាប់និងខ្លួនមាន របស់ជនរងគ្រោះ។
រួមមាន៖មាសចំនួន០៤ដំឡឹង០២ជី (មាសសន្លឹកចំនួន០៣ដំឡឹង. ខ្សែកមាស០១ខ្សែ០១ដំឡឹង.
ចិញ្ចៀនមាស០២វង់ទំងន់០២ជី) នឹងប្រាក់ចំនួន៧.០០០.០០០.រៀល(ដែលជនរងគ្រោះ តែងតែយកដាក់តាមខ្លួនជាប្រចាំ តាមការឆ្លើយបំភ្លឺពីកូនជនរងគ្រោះ)។ក្រោយធ្វើសកម្មភាព រួច ជនបង្ក បានរត់គេចខ្លួនបាត់តែម្ដង។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច ចម្រុះកំពុងតែស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP