មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖មេក្លោងជួញដូរគ្រឿងញៀន
ជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនរួមនិងរឹបអូសគ្រឿងញៀនមួយចំនួនធំ។
មន្ត្រីខេត្តបាត់ដំបងបានឲ្យដឹងថានៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២០ នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្ត បាត់ដបង
បានចាត់តាំង ឲ្យលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញសហការណ៍
ជាមួយមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបងដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះផាត់ ភុំរតនា ហៅហ្វា មានទីលំនៅឃុំណងប៊ុនស្រុកបរ៉ៃ ខេត្តត្រាតប្រទេស ថៃ។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៣០ដុំធំ មានទម្ងន់សរុប២៩៨៥៧,០២ក្រាម
-ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក៕SRP


