ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង។
ហេតុការណ៍បានកើតឡើងនៅល្ងាច
ថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២០ នៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូ ម៉ែត្រលេខ៨-៩ ផ្លូវចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ឆប ឆោម អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ជិះម៉ូតូមួយម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពពាក់ស្លាកលេខ «ឧត្តរមានជ័យ១B៥៧០១» ក្នុងទិសដៅពីត្បូងទៅជើង ពាក់ពាក់មួកសុវត្ថិភាព បានរ៉េចង្កូត ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯង បណ្ដាលឲ្យស្លាប់តែម្ដង។
សមត្ថកិច្ចបានបន្តថា មូលហេតុ បណ្តាលមកពី ជនរងគ្រោះ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ករណីនេះកម្លាំងជំនាញ បានត្រួតពិនិត្យ វាស់វែង នឹងសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ពិតប្រាកដមែន ហើយបានទាក់ទងទៅសាច់ញាតិ ដើម្បីមកយកសាកសព
ទៅធ្វើបុណ្យតាមប្រពៃណី នឹង
ម៉ូតូផងដែរ៕SRP


