មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖ដោយមានការណែនាំពី លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាងសាខាខេត្តសៀមរាប លោក សឹង្ហ សំរឹទ្ធិ បានដឹកនាំក្រុមការងារ បានផ្តល់អាល់កុល ចំនួនពីរកានស្មើរ៦០លីត្រនិងម៉ាសចំនួន១០០០០ម៉ាស ជូនដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានថ្លែងអំណរគុណចំពោះ ក្រុម១៥៧ ដែលបានជួយ ឧបត្ថមជាម៉ាស និងអាល់កុល ដល់ មជ្ឈមណ្ឌល សម្រាប់ប្រើប្រាស់លើកិច្ចការងារ ចូលរួមបង្ការទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវិដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ឧត្តមសេនីយ៍ឯក ពៅ ស៊ា ក៏បានកោតសរសើរ ចំពោះ សកម្មភាព ដ៏គំរូ របស់ក្រុមចលនាយុវជនកម្ពុជា ក១៥៧ នាពេល កន្លងមក និង សូមជូនពរ ដល់ ក្រុមការងារ ចលនាយុវជនកម្ពុជា ក១៥៧ ទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ ការងារគ្រប់ភារកិច្ច ចៀសផុតពីការឆ្លងជំងឺកូវីដ១៩និងជំងឺផ្សេងៗ។
លោក សឹង សំរិទ្ធ បានថ្លែងថា៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបានមជ្ឈដ្ឋាន ទូទៅចាត់ទុកថា ជាចលនាមនុស្សធម៌ ដែលសកម្មនៅក្នុងសង្គម ក្រុមយុវជន បានធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួន គ្រប់ច្រកល្ហក នៅទីជនបទដាច់ស្រយាល ទូទំាងប្រទេស ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុង ប្រឈមមុខនិងការខ្វះខាត ដូចជាចាស់ជរា ជនក្រីក្រ ទុរគតជន ស្រ្តីមេម៉ាយ ជនពិការ មជ្ឈមណ្ឌលក្មេងកំព្រា និងជួយដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ) ជួយព្យាបាលជំងឺ ដល់ ប្រជាពលរដ្ឋ និងបងប្អូនកងទ័ព ព្រមទំាងប្រជាពលរដ្ឋ ដែលជួប ហេតុការផ្សេងៗ ផងដែរ៕SRP




