សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុង ទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេក ដល់សេដ្ឋកិច្ចនិងជីវភាព ប្រជាជន ដែលខ្ញុំស្នើរសុំ ឱ្យមានការចូលរួម ពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ជំនួសវិញ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ពេញមួយថ្ងៃនេះ ការបំភ្លើសនានា បានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្ស ទិញទំនិញ ត្រៀមទុក។
សម្ដេច ហ៊ុន សែន បានអះអាងថា៖ចំពោះមុខ ពាក្យភូតកុហក បែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការ ស្នើរសុំដាក់ ប្រទេស ក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការ ចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក របស់ជនអាក្រក់ នោះដែរ។ ខ្ញុំសូមអំពាវនាវ ប្រជាពលរដ្ឋ ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល៕SRP
