ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:៥៩ ព្រឹក

អាជ្ញាធរខេត្តកំពង់ចាម ប្រកាស ស្តីពីវិធានកាបង្ការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩ នៅសហគមន៍

ខេត្តកំពង់ចាម៖យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ រួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ នៅខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការរំលឹក និងណែនាំដល់លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកំពង់ចាម ដូចខាងក្រោម៖

១- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំកិច្ច ការងារនេះដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែង សាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក​ ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

២- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួង សុខាភិបាល នៅតាមមន្ទីរ -អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។

៣-ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំង អស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមនឹង វិធានការអនាម័យនានា មុននិងក្រោយពេលចេញ-ចូលតាមទីតាំង ដូចមានក្នុងចំណុចទី១ ដោយតម្រូវឱ្យពាក់មាស់ បាញ់អាល់កុល និងប្រើជែលឬសាប៊ូលាងដៃឱ្យបានញឹកញាប់។

៤-ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬ​បំពាន​លើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាសទាំងអ្នកលក់ -អ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹង វិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាល ខេត្តកំពង់ចាមនឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន។

៥- រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ប្រញាប់ប្រញាល់ ទៅធ្វើតេស្តសំណាកនៅតាមមន្ទីរពេទ្យ និងអនុវត្តនូវវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

៦- សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមរាយការណ៍ បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីមានវិធានការបានទាន់ពេលវេលា។

និង​ ៧- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការ អនុវត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌល ចត្តាឡីស័កកម្រិត២របស់រដ្ឋបាលខេត្ត ដោយមិនត្រូវបានអនុញ្ញាតឱ្យមានការចេញដើរដោយសេរីក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះឡើយ​៕SRP

Read Previous

បុរសម្នាក់ «ចងក» សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក

Read Next

លោក ពៅ ស៊ា៖ ពលរដ្ឋ ដែលចូលមកស្នាក់នៅថ្មី ត្រូវទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន