សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ភ្នំពេញ៖ជុំវិញករណីមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ផ្ទុះអាវុធ ក្នុងជម្លោះផឹកស៊ីជាមួយមន្ត្រីពន្ធដារ នៅខេត្តឧត្តរមានជ័យ ត្រូវបាន លោកនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យមន្ត្រីអធិការកិច្ច ចុះត្រួតពិនិត្យហើយ លើសំណុំរឿងនេះហើយ។
នេះបើយោងតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ជាក់ប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា អរគុណណាស់ ចំពោះរឿងអាវុធហត្ថហ្នឹងគឺ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា គាត់បានឱ្យខាងអធិការកិច្ច ចុះត្រួតពិនិត្យ ហើយមេបញ្ជាការខេត្ត ក៏គាត់ក៏បានធ្វើរបាយការណ៍ មោ ហើយហៅបុគ្គលនោះមកអង្គភាព ផងដែរ។ សម្លេងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី៖
សូមរំលឹកថាមន្ត្រីពន្ធដារ និងប៉េអឹម ឈ្លោះគ្នាឈានដល់ផ្ទុះអាវុធ ដោយសារទំនាស់ មិនព្រមផឹកស្រា។ យោងតាមរបាយការណ៍ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាន បានសរសេរថា៖នៅម៉ោងប្រមាណ១៩’៣០នាទី ថ្ងៃទី០៤-១២- ២០២០ នៅចំណុច ហាង តារា ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណី បាញ់គំរាម បង្ក ឡើង ដោយឈ្មោះ គង់ តារា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកត្រពាំងប្រាសាទ បានដកកាំភ្លើងខ្លី ម៉ាកឡុក ១៩ បាញ់ចំនួន០១ គ្រាប់ គំរាម បង្ហើ ខាងលើក្បាលជនរងគ្រោះ ឈ្មោះនូវ សារ៉ាវ័ន្ត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ មានទីលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
«មូលហេតុទាស់សម្ដី» ជាមួយឈ្មោះ នូវ សារ៉ាវន្ត័ ដោយ គង់ ដារ៉ា បង្ខំឲ្យផឹកស្រា ប៉ុន្តែ នូវ សារ៉ាវ័ន្ត មិនព្រមផឹក ពេលនោះ គង់ ដារ៉ា គំរាមបិទហាង ហើយក៏មានការ ឈ្លោះប្រកែកគ្នា រួចមក គង់ ដារ៉ា ក៏បានដក កាំភ្លើងខ្លី ម៉ាកឡុក១៩ បាញ់០១គ្រាប់ បង្ហើទៅ លើក្បាល ឈ្មោះ នូវ សារ៉ាវ័ន្ត តែម្ដង។
ពេលនោះ ក៏មានជម្លោះកើតឡើង រវាង គង់ ដារ៉ា ជាមួយ (ម្ចាស់ហាងតារា) ឈ្មោះ ទូច ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ បានបោកចាន នៅកន្លែង គង់ ដារ៉ា ផឹក បន្ទាប់មក ឈ្មោះ ម៉ៅស៊ី ណាត ហៅ ក្តាម ដែលជាមិត្តភក្កិ គង់ ដារ៉ា បានបោកកែវ ចំនួន០២ទៀត ដែលបណ្ដាល ខ្ទៀតអំបែងកែវទៅមុតដៃ គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ។
ជុំវិញហេតុការណ៍នេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងលោកឈ្មោះនូវ សារ៉ាវ័ន្ត ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP




