ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៩:២៣ ព្រឹក

មេដឹកនាំកម្ពុជា ប្រកាសទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ

«សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នៅព្រលប់ថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២០នេះ បានប្រកាសថានឹងទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ ជាលើកដំបូង។

ក្នុងសារផេកហ្វេសប៊ុកផ្លូវការរបស់ មេដឹកនាំកម្ពុជា សម្ដេច ហ៊ុន សែន បានលើកឡើងថា៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន

ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។

យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕SRP

Read Previous

លោកសៅ សុខា បញ្ជាឲ្យអធិការកិច្ច ចុះត្រួតពិនិត្យ ករណី មេអាវុធហត្ថស្រុកពាំងប្រាសាទ ផឹកស៊ីជាមួយ មន្ត្រីពន្ធដារ ទំនាស់ពាក្យសម្ដី ឈានដល់ផ្ទុះអាវុធ

Read Next

បទល្មើសនេសាទ កើតមានពេញបន្ទុក នៅក្នុងស្ទឹងសង្កែ តែមន្ត្រីជលផល រកពេលបង្ក្រាបមិនបាន