មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖បទល្មើសនេសាទ កំពុងកើតមានយ៉ាងពេញបន្ទុក នៅក្នុងស្ទឹងសង្កែ ក៏ប៉ុន្តែមិនត្រូវបាន មន្ត្រីជលផល ចុះបង្ក្រាបនោះទេ។
សេចក្តីរាយការណ៍បានឲ្យដឹងថានៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបងមានបទល្មើសនេសាទ ដែលជាឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ) បែជាជំនាញមិនមានការចុះទប់ស្កាត់បង្ក្រាប ទុកឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានលើកឡើងថាជារៀងរាល់ឆ្នាំ ពួកគាត់តែងសង្គេតឃើញបទល្មើសនេសាទ ប្រភេទឆ្នុកអ៊ុយ ក្រឡាញឹក បានកើតមានពាសពេញផ្ទៃ ទឹកស្ទឹងសង្កែ ចាប់ពីចំណុចក្បែរ គល់ស្ពានវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង រហូតទៅដល់ស្រុកបាណន់ និងតាមបណ្តាស្រុកដដៃទៀត ហើយបាននឹងកំពុងបំផ្លាញពូជមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរ ក្នុងមួយថ្ងៃៗអស់រាប់តោន ដោយពួកគាត់ មិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកធ្វើការបង្ក្រាបឡើយ សង្ស័យថាអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់បទល្មើសនិងមន្ត្រីជំនាញទើបមិនមានការទប់ស្កាត់បែបនេះ។
ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ នេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានដឹងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ថា៖ នឹងធ្វើការបង្ក្រាប ព្រោះកន្លងមក លោកបានចាត់អោយខាងសង្កាត់ ចុះទៅជម្រាបភូមិ ឃុំ អោយជួយ ព្រោះខាងលោក ដោយសារធ្វើ ទំនប់តាអន យកកាណូត ឡើងពីក្រោមចេញមកអត់រួច។
ដូច្នេះមានតែសង្កាត់ ចុះមកអោយភូមិ ឃុំ និងប៉ុស្តិ៍ជួយធ្វើការងារនេះ ដោយទី១ចុះអប់រំណែនាំពួកគាត់ តែបើមានទី២នឹងសហការគ្នាចាប់រុះរើ ដុតបំផ្លាញចោលតែម្តង។
ទោះយ៉ាងណា ពាក់ព័ន្ធបទល្មើសនេសាទនេះ ប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចជំនាញនិងចុះបង្ក្រាបជាក់ជាមិនខាន៕SRPដោយប៊ុនថេត









