សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ(ដុតម៉ូតូ)។
ជនសង្ស័យ ឈ្មោះ តិក សួរ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ ធ្វេីសំណង់ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានដឹងថានៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ តិក សឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ (ត្រូវជាឪពុក) ស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជនសង្ស័យ ត្រូវទៅជាកូន ដែលបានប្រព្រឹត្តសកម្មភាពប្រើប្រាស់ សារធាតុញៀន ខុសច្បាប់ បង្កហិង្សាក្នុងគ្រួសារ (ដុតបំផ្លាញម៉ូតូ០១គ្រឿង) ម៉ាក honda wave NF100 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខសៀមរាប ១U-០២៥៥ លេខតួ ១៣១៥៨៣ លេខ ម៉ាស៊ីន ១០៣១៥៨៣ (ឆាបឆេះខូចទាំងស្រុង) និង តែងតែរករឿងអ្នកផ្ទះនិងប្រេីហឹង្សាជារឿយៗដាក់ឪពុកខ្លួន នៅពេលផឹកស្រាស្រវឹង ឬ នៅពេលប្រេីប្រាស់សារធាតុញៀន។
ជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀន(ម៉ាទឹកកក)ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ តែមិនដែលធ្លាប់បានសមត្ថកិច្ច ចាប់ខ្លួនឬ ក៏ក្រុមគ្រួសារមកប្ដឹងផ្ដល់អ្វីដែរ។ ជនសង្ស័យរូបនេះមិនព្រមសហការ
ឲ្យសមត្ថកិច្ចធ្វើការពិនិត្យទឹកនោមរកសារធាតុញៀននោះទេ៕SRP
