មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖កសិករម្នាក់ ខ្យល់គរហើយធ្លាក់ទឹក លង់ស្លាប់នៅវាលស្រែ។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្រែប្រាំង ទំនប់មមាញ ស្ថិតក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះ ឈ្មោះ ឆេង យ៉ែម ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នាពេលព្រឹកជនរងគ្រោះ បានទៅព្រោះស្រូវស្រែប្រាំងហើយបន្តទៅរាយមង រហូតដល់ល្ងាចដោយមិនឃើញទៅផ្ទះវិញទេ។ បងប្អូនក្រុមគ្រួសារបាននាំគ្នាទៅតាមរក ដោយឃើញតែទូកនិងត្រីនៅចំណុចស្រែប្រាំងទំនប់មមាញ បាននាំគ្នារក តែពុំឃើញឡើយ រហូតដល់ព្រឹកមិញ ទើបរកឃើញជនរងគ្រោះ។
តាមការពិនិត្យលើសាកសព ដោយកំលាំងជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ឃើញថាពិតជាស្លាប់ដោយខ្យល់គរ ហើយធ្លាក់ទឹកលង់ទឹកស្លាប់ពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ៕SRP