សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប រកឃើញម៉ូតូមិនប្រក្រតីចំនួន២០គ្រឿង នៅកន្លែងទទួលបញ្ចាំ។
បើកប្រតិបត្តិការ នេះធ្វើឡើងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ដោយកំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបានសហកា ជាមួយ អធិការនគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិលនិងនគរបាលសង្កាត់គោកចក ដោយបានចុះរដ្ធបាលពិនិត្យទីតាំងទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិលចំនួនបីទីតាំង ដែលគ្មានច្បាប់ និងអាជ្ញាប័ណ្ណទទួលបញ្ចាំ។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងទី១មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេងអាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ បានចំនួន០៧គ្រឿង ខុសប្រក្រតី។
ទីតាំងទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាតភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូត ម៉ូតូ ខុសប្រក្រតីចំនួន ០៣គ្រឿង។
ទីតាំងទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួមភេទស្រី អាយុ៥១ឆ្នាំ មានទីតាំង នៅភូមិនគរក្រៅសង្កាត់ គោកចកក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ ខុសប្រក្រតីចំនួន១០គ្រឿង។
ម៉ូតូទាំងអស់ដែលបានដកហូតត្រូវបានរក្សាទុក បណ្ដោះអាសន្ន នៅអធិការនគរបាលក្រុង សៀមរាបដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់។ ដោយឡែកទីតាំងបញ្ចាំទាំង៣ត្រូវបានបិទ អាជីវកម្ម នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បន្តថាប្រតិបត្តិការនេះ លោកបានដឹកនាំផ្ទាល់ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត និងលោកភឹង ចិន្តារ៉េត ស្នងការងទទួលផែន ការងារព្រហ្មទណ្ឌ។ ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារផងដែរ៕SRP












