មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖មនុស្សពីរនាក់បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ពីរទីតាំងផ្សេងគ្នា។
ករណីទី១ នៅវេលាម៉ោង ១៨ និង២០នាទីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ រវាងម៉ូតូ និង រ៉ឺម៉កសណ្តោងដឹកឥវ៉ាន់អេតចាយ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 356-357 ស្ថិតនៅភូមិគំរូ ឃុំ ស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ម៉ូតូមួយម៉ាកហុងដាឌ្រីម សេរី ២០០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះ សីហនុ 1 A6985 អ្នកបើកបរដោយ ឈ្មោះ ម៉ាក វិយោគ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំស្រុកសៀមរាប (ពាក់ មួក សុវត្ថិភាព) របួស បុកជាមួយមរ៉ឺម៉កដឹកអេតចាយ គ្មានស្លាកលេខ បើកបរ ដោយ អៀម ទូច ភេទប្រុស អាយ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅស្របទិសគ្នាពីលិចទៅទិសខាងកើត។ ករណីនេះ
ខូចខាតម៉ូតូ១គ្រឿងស្រាលនិងរ៉ឺម៉កសណ្តោង១គ្រឿងស្រាល។ មូលហេតុ បណ្តាលមកអ្នកបើកម៉ូតូមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ជនជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកក្រឡាញ់។ ចំណែកវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រណាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីទី២ នៅម៉ោង១៩និង៥០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវៀងរថយន្តនឹងម៉ូតូច្រាសទិសគ្នា។
រថយន្តម៉ាកHINO.ពណ៌ខៀវ 15តោន ពាក់ផ្លាកលេខ ព្រះសីហនុ3A-0791 (អ្នកបើកបររត់បាត់)បើកបរពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកHONDA.C125 ពណ៌ខ្មៅសេរី2014 ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-2212 បើកបរដោយឈ្មោះ(មិនទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់បើកបរពីលិចទៅកើត។
មូលហេតុ រថយន្តបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ បញ្ជាក់រថយន្តនឹងម៉ូតូរក្សាទុកនៅអធិកានគបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំការដោះស្រាយ៕SRP

