ព័ត៌មានទាន់ហេតុការណ៍ :

សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ

មេប៉ូលិសខេត្តឧត្តរមានជ័យ រក្សាទុកល្បែងជល់មាន់ ដ៏ធំ នៅស្រុកអន្លង់វែង

លោក ជា សុផារ៉ា ថ្លែងប្រាប់ពលរដ្ឋឲ្យថែរក្សា បឹង ទំនប់ ប្រឡាយ មិនត្រូវលក់ដីដាច់ខាត

ឯកឧត្តមសុខ លូ សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាស ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី

អ្នកលេងកាំបិតធំបីនាក់ ត្រូវបានឃាត់ខ្លួន

ឯកឧត្តមទៀ សីហា សូមអបអរសាទរខួបទី៣៦ឆ្នាំ នៃការកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោហ៊ុន សែន

អភិបាលខេត្ត៖ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រែមុខមាត់ថ្មី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​

លោក ទៀ សីហា ដឹកនាំកិច្ចប្រជុំ ដោះស្រាយ ការកំណត់ ព្រំប្រទល់ ខេត្តសៀមរាប និងឧត្តរមានជ័យ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៩:៤៥ ព្រឹក

សម្តេច ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូល ACMEC លើកទី៩

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ

ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ

ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC

ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។

អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។

នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩ ដែលប៉ះពាល់ទាំងស្រុងតែម្តង។ កិច្ចប្រជុំក៏បានផ្លាស់ប្ដូរមតិជុំវិញក្នុងការឆ្លើយតបជាពិសេសក្រោយការបញ្ចប់កូវីដ១៨នេះ ដើម្បីខិតខំជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។

លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMEC បានផ្លាស់ប្ដូរមតិយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំងឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានោះផងដែរប្រមុខរដ្ឋាភិបាល ACMEC ក៏បានលើកឡើងអំពីការបន្តជំរុញអភិវឌ្ឍផែនការមេ និងការជំរុញវិស័យសំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំក៏បានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC នេះ ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ហើយថ្នាក់ដឹកនាំក៏បានពិភាក្សាដោយផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ហើយត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រនូវការលើកឡើងនេះផងដែរ ហើយថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។

ក្នុងនោះប្រមុខរដ្ឋាភិបាល ACMEC សូមឲ្យស្រីស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍន៍នេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC នេះ។

នៅក្នុងកិច្ចប្រជុំនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យធ្វើយ៉ាងណា ប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ សម្ដេចតេជោក៏បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងជំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ៕SRP

Read Previous

ទឹកចិត្តស្មោះ របស់បុរស សង្សារៀបការចោល «ចងក» សម្លាប់ខ្លួន

Read Next

សម្ដេច ហ៊ុន សែន អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល CLMV តាមប្រព័ន្ធវីដេអូ