សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ នេះ បានបង្ហាញលទ្ធផល មតិសំណូមពរ នានា នៅក្នុង page facebook របស់សម្ដេច ប្រចាំខែវិច្ឆិកា។
សម្ដេចស ខេង បានឡើងថា៖នេះជាលទ្ធផលការងារប្រចាំខែវិច្ឆិកា របស់ក្រុមការងារ តាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រ ហ្វេសប៊ុក របស់ខ្ញុំ ព្រះករុណាខ្ញុំ ដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោម។
ដូចជាពេលមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ ប្រកបដោយការទទួលខុស ត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតែងតែប្រឹងប្រែងធ្វើកិច្ចការក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ៕SRP
