សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តព្រះវិហារ៖មេភូមិអន្លង់វែង កំពុងទទួលរងនូវការរិះគន់ថា បានបើករោងសិប្បកម្មកែច្នៃឈើ ដោយល្មើសច្បាប់ ដោយអាងអំណាចខ្លូនជាមេភូមិ។ ករណីនេះ មិនត្រូវបានសមត្ថកិច្ចឬជំនាញ ហ៊ានចុះទៅបង្ក្រាបនោះទេ បើទោះបីដឹងថាអត់ច្បាប់យ៉ាងក៏ដោយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាសិប្បកម្មកែច្នៃឈើអត់ច្បាប់ចំនួន៣កន្លែង នៅពីខាងក្រោយផ្ទះរបស់ លោក ណាង ថិន ស្ថិត ក្នុង ភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែ ធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង។
សេចក្ដីរាយការណ៍បន្តថា លោក ណាង ថិន មេភូមិ នឹងជាម្ចាស់រោងសិប្បកម្មឈើ បានបើកទីតាំងរយ: ពេលជាច្រើនឆ្នាំមកហើយ ដែលសិប្បកម្ម មេភូមិរូបនេះ ក៏ជាប្រភពបំផ្លាញព្រៃឈើ យ៉ាងធ្ងន់ធ្ងរផងដែរ។
មានការលើកឡើងថា លោកមេភូមិ រូបនេះ មិនត្រឹមតែ ធ្វើសិប្បកម្ម ដោយខ្លួនឯងនោះទេ ថែមទាំងបាន គៀង គរ ហៅ បងប្អូនកូនក្មួយ នឹងបើកដៃ បណ្តោយអោយ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បង្កើតរោងជាង ក្រឡឹងជាច្រើន រីកដូចផ្សិតនៅក្នុងមូលដ្ឋាន របស់គាត់ផងដែរ។
ពាក់ព័ន្ធទៅនឹងថាបើកសិប្បកម្មកែច្នៃឈើនេះ លោក ណាង ថិន បានប្រាប់សារព័ត៌មានថា៖ រូបលោកធ្វើការកែឆ្នៃ បានហូតមកដល់សព្វថ្ងៃនេះ ដោយសារលោកជាមេភូមិ តើមានអ្នកណា ហ៊ានចាប់លោកទៀតនោះ។ ចំណែករោងសិប្បកម្ម ផ្សេងៗ ទៀត ធ្វើបានដោយសារ តែម្ចាស់រោងសិប្បកម្ម នីមួយៗ បានទាក់ទង ជាមួយសមត្ថកិច្ច ជំនាញអស់ហើយ។
ជុំវិញទីតាំងសិប្បកម្មកែច្នៃឈើនេះ ពលរដ្ឋ នៅមូលដ្ឋានខាងលើ សង្ឃឹមថា លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម នឹងលោក នួន សុខុម នាយខណ្ខរដ្ឋបាលព្រៃឈើ នឹងមន្ត្រីពាក់ព័ន្ធ ដទៃទៀត នឹងចុះទប់ស្កាត់បង្ក្រាបជាក់ជាមិនខាន៕SRP


