សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តកំពត៖ចាស់បុរាណតែងពោលថា ទីកន្លែងភ្នំនីមួយៗ តែងតែមានបុណ្យបារមី ស័ក្កិសិទ្ធិ ខ្ពស់ មិនងាយនរណាម្នាក់ អាចចូលទៅកាយកាប់បានទេ លើកលែងតែអ្នកនោះមានបុណ្យបារមីខ្លាំង។
ជាក់ស្ដែងប្រជាពលរដ្ឋ នៅ ភូមិត្រើយកោះ សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ភ្នំដូង កំពុងត្រូវឈ្មួញ ជីកកកាយ ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់ វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវនាវឲ្យ លោក ជាវ តាយ អភិបាល ខេត្តកំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ជួយចាត់វិធានការទប់ ស្កាត់ជាបន្ទាន់។
បើមិនដូច្នេះទេភ្នំដូង ត្រូវរលាយបាត់រូបរាង ក្នុងពេលឆាប់ៗជាមិនខាន ព្រោះច្រើនថ្ងៃ មកហើយដែលឈ្មួញជីកកកាយដីភ្នំ ធ្វើអាជីវកម្ម តាមអំពើចិត្ត។
បើតាមការបង្ហើប ពីមន្ត្រីរាជការក្នុង មន្ទីររ៉ែនិងថាមពលខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេ គ្មានឈ្មួញណាអាចជីកកកាយដី ភ្នំដូង បានឡើយ។
អ្នកសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែថាមពល ខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណី កាយដីភ្នំ មួយកន្លែង ភ្នំដូង ទូរស័ព្ទរបស់លោក សោម វិចិត្រ បានដាក់ប្រព័ន្ធជាប់រវល់រហូត ព័ត៌មានមិនអាច សុំការបំភ្លឺបាននោះទេ។
ដោយឡែក លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យខាង សាលាក្រុងកំពត ចុះទៅពិនិត្យមើល គ្មាននរណា ចេញច្បាប់ឲ្យកាយដីភ្នំ នោះទេ៕SRP


