មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសក្នុងដោយសារគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ រវាងម៉ូតូម៉ាក EXCITER
ពណ៌លឿង គ្មានស្លាកលេខ ( ទិសដៅពីកេីតទៅលិច ) បានបេីកបុកគោយន្តកន្រ្តៃពីក្រោយ ទិសដៅស្របគ្នាបណ្តាលអោយស្លាប់ម្នាក់ និងរបួសម្នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ
ទី១ ឈ្មោះ ជា ដា ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូស្លាប់
ទី២ ឈ្មោះ ពៃ នុយ ភេទប្រុស អាយុ១៥ឆ្នាំទីលំនៅភូមិ ស្វាយតាដោក ឃុំអន្លង់សំណរស្រុកជីក្រែង (អ្នករួមដំណេីររបួសស្រាល។ចំណែកអ្នកបេីកបរគោយន្តកន្រ្តៃបានបេីកគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងយកវត្ថុតាង យកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីលក ដើម្បីរងចាំការដោះស្រាយ៕SRP