សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ប្រគល់ជូនរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ តាមរយៈលោក ទៀ សីហា អភិបាល អភិបាលខេត្តសៀមរាប។
ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋ ក្នុងខេត្ត និងក្នុងនាម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកឧកញ៉ា ង៉ូវ សៀមឈុន ដែលជានិច្ចកាល ឯកឧត្តម តែងតែចូលរួមរាល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប៕SRP

