សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តកំពង់ចាម៖គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែ នៅក្នុងក្រុងកំពង់ចាម ត្រូវបានអនុវត្ត។
នៅមិញនេះដែរ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម រួមជាមួយមន្ត្រី បានចុះពិនិត្យការស្ថាបនាផ្លូវទាំង៣ខ្សែនេះ។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែនេះរួមមាន៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕SRP







