មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា នៅផ្លូវ៦០ម៉ត្របណ្ដាលឲ្យរងរបួស២នាក់
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍និងដឹកអ្នកដំណើរ បានយកចំណីរផ្លូវ ធ្វើអាជីវកម្មផ្ទាល់ខ្លួន ជាច្រើនឆ្នាំមកហើយ ធ្វើឲ្យផ្លូវនេះមានការកកស្ទះជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានបន្តថា បើទោះបីក្រុមហ៊ុនវីរៈ ប៊ុនថាំ បានយកចំណីរផ្លូវធ្វើអាជីវកម្ម ផ្ទាល់ខ្លួនតាមអំពើចិត្ត យ៉ាងណាក៏ដោយ ក៏ពួកគាត់មិនដែលឃើញ អាជ្ញាធរសមត្ថកិច្ច ជំនាញណាចុះមកហាមឃាត់នោះទេ។
ការដែល អាជ្ញាធរសមត្ថកិច្ច ជំនាញ មិនចុះហាមឃាត់ ឬរៀបចំសណ្ដាប់ធ្នាប់ ឲ្យល្អយ៉ាងដូច្នេះ ពួកគាត់មានការសង្ស័យថា ម្ចាស់ទីតាំងក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវរ៉ូវ គ្នាជាមួយអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធ ទើបបណ្ដែតបណ្ដោយ ឲ្យក្រុមហ៊ុននេះ យកចំណីរផ្លូវ ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយឥតអៀនខ្មាស់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងដែលក្រុមហ៊ុនវីរៈប៊ុនថាំ យកចំណីរផ្លូវ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុច ចំណតផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បើតាមពលរដ្ឋ បានបញ្ជាក់ថា ការដែលកកស្ទះចរាចរណ៍ រៀងរាល់ថ្ងៃ នៅចំណុចខាងលើ ដោយសារតែក្រុមហ៊ុនវីរៈប៊ុនថាំ មានការចតម៉ូតូឬឡានដោយអនាធិបតេយ្យ នៅលើចិញ្ចើមផ្លូវ ធ្វើឲ្យផ្លូវរួមតូច ទើបមានការកកស្ទះ។
ទោះជាយ៉ាងណា ពលរដ្ឋ សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចក្រុងបាត់ដំបង និងចុះរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងនេះ ជាក់ជាពុំខានឡើយ។
ជុំវិញការលើកឡើង របស់ប្រជាពលរដ្ឋ បែបនេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីអភិបាលក្រុងបាត់ដំបង លោកផេង រិទ្ធី នៅឡើយទេ៕SRP





