សម្ដេច ស ខេង ចេញសេចក្ដី ណែនាំ ការលុបបំបាត់ បង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ
ខេត្តសៀមរាប៖អ្នកស្រុកអង្គរធំ ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ បាននាំគ្នាចុះបិទផ្លូវ ដោយទ្រាំលែងបាន នឹងរថយន្តធំៗ បើកធ្វើឲ្យហុយខ្លាំងពេក។
សមត្ថកិច្ចស្រុកអង្គរធំបានរាយការណ៍ថា ករណីនេះមានពលរដ្ឋ ចំនួន២៩នាក់ រស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ បាននាំគ្នាបិតផ្លូវមិនឲ្យឡានធ្វើដំណើនៅលើដងផ្លូវ។ សមត្ថកិច្ចបញ្ជាក់ថាការបិទផ្លូវរបស់ពលរដ្ឋ ខាងលើដោយសារតែ មូលហេតុ ដីហុយខ្លាំងពេក ពួកគាត់មិនអាចទ្រាំបាន។
បើតាមសមត្ថកិច្ចបញ្ជាក់ថាពលរដ្ឋ ដែលបានបិទផ្លូវ ទាមទាអោយ មានស្រោចទឹកដើម្បីកុំអោយដីហុយខ្លាំងពេក។
ពាក់ព័ន្ធការបិទផ្លូវនេះ មិនទាន់ឃើញអាជ្ញាធរស្រុក ដោះស្រាយនៅឡើយទេ។ សូមបញ្ជាក់ថាផ្លូវមួយខ្សែ ដែលពលរដ្ឋបិទនោះ គឺមានរថយន្តដឹកខ្សាច់ ដឹកដី ដឹកថ្ម បំផ្លាញផ្លូវ ទាំងខួបប្រាំងនិងវស្សា ធ្វើឲ្យផ្លូវរងការខូចខាតពិបាកធ្វើដំណើរបស់ពលរដ្ឋ យ៉ាងខ្លាំង។ ទោះយ៉ាងណាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរនឹងចុះដោះស្រាយបញ្ហានេះ ជូនពួកគាត់ជាក់ជាមិនខាន៕SRP
